Connect with us

ព័ត៌មានជាតិ

ពលរដ្ឋព្រួយបារម្ភចំពោះការសាងសង់សំណង់ខ្ពស់ពេកនៅក្បែរដងស្ទឹង

បានផុស

នៅ

សំណង់​រឹង​មួយ​កន្លែង​ដែល​ត្រូវ​បាន​ការិយាល័យ​ជំនាញ​ចុះ​ផ្អាក​ការ​សាងសង់​អស់​មួយ​រយៈ​រួចមក ឥឡូវ​កំពុង​ដំណើរការ​ឡើងវិញ​ជា​ធម្មតា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាព ព្រោះ​ទីតាំង​សាងសង់​ជា​ដី​ស្ថិត​នៅ​ជាប់​ដងស្ទឹង​សង្កែ បើ​ទោះបីជា​សំណង់​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា សំណង់​រឹង​ដែល​បច្ចុប្បន្ន​មាន​កម្ពស់ ៦ ជាន់​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ ២០២៣ កន្លងទៅ​នេះ។ យ៉ាងណាមិញ ស្រាប់តែ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សំណង់​មួយ​នេះ​កំពុង​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន និង​កំពុង​បន្ត​បន្ថែម​ជាន់​ទី ៧ និង​ជាន់​ទី ៨ ទៅ​លើ​ទៀត។

កាលពី​ព្រឹក​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២៣ នេះ កម្ពុជា​ថ្មី បាន​ធ្វើការ​សាកសួរ​ទៅ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដើម្បី​ចង់​ដឹង​ថា តើ​ការ​សាងសង់​នេះ​មាន​ច្បាប់​ដែរ​ឬទេ ព្រោះ​ជា​ដី​នៅ​ជាប់​នឹង​ដងស្ទឹង​សង្កែ ស្ថិត​ក្នុង​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ឆ្លើយតប​ជាមួយ កម្ពុជា​ថ្មី លោក សួន សុភា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត បាន​បញ្ជាក់​ថា ទាក់ទង​នឹង​ផ្លូវច្បាប់​ទៅ​លើ សំណង់​នេះ​គឺ​លោក​មិន​បាន​ដឹង​ទេ ដោយ​សុំ​ឲ្យ​កម្ពុ​ជាថ្មី​សាកសួរ​ទៅ​ភូមិបាល​ក្រុង​វិញ។

ទន្ទឹម​នោះ​ដែរ លោកស្រី សុខ គីន​ណា ប្រធាន​ភូមិបាល​ក្រុង បាន​បញ្ជាក់​ថា ចំពោះ​សំណង់​ដែល​មាន​កម្ពស់​ច្រើន​ជាន់ គឺ​ផុតដៃ​របស់​ភូមិបាល​ហើយ ដូច្នេះ​លោកស្រី​ក៏​មិន​ច្បាស់​ដែរ​អំពី​បញ្ហា​នេះ។

ពាក់ព័ន្ធ​បញ្ហា​សំណង់​ដ៏​ស្កឹមស្កៃ​មួយ​នេះ​ដែរ លោក ស៊ិម វត្ថា ប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម បាន​គូស​បញ្ជាក់​ថា ទីតាំង​នេះ​រូបលោក​ផ្ទាល់ ជាមួយ​នឹង​ក្រុម​ការងារ បាន​ចុះ​ទៅ​ផ្អាក​ការ​កសាង​ម្ដង​រួច​មក​ហើយ ដើម្បី​ត្រួតពិនិត្យ​ទៅ​តាម​លក្ខណៈ​ផ្លូវច្បាប់ ព្រោះ​សំណង់​ស្ថិត​នៅ​លើ​ដី​ក្បែរ​ដងស្ទឹង​សង្កែ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ចុះ​សិក្សា សង្កេត​ឃើញ​ថា ម្ចាស់​ទីតាំង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ដោយ​ទីតាំង​ប្លង់​មាន​ចម្ងាយ​ពី​ច្រាំង​ស្ទឹង​សង្កែ​ប្រមាណ​ជាង ២០ ម៉ែត្រ។ ហើយ​ម្ចាស់​សំណង់ បាន​សាងសង់​ឲ្យ​មាន​គម្លាត​ពី​ព្រំ​ដី​ខាង​មាត់​ស្ទឹង​ប្រវែង ៦០ សង់ទីម៉ែត្រ ព្រមទាំង​មាន​ច្បាប់​ពី​ក្រសួង​ផង​ដែរ។ ឯកា​សាងសង់​បន្ត​នេះ ក្នុង​គម្រោង​ពី ៧ ជាន់ ទៅ ៨ ជាន់ ប៉ុន្តែ​ទៅ​លើ​កម្ពស់ នៃ​ការ​សាងសង់​នេះ គឺ​លោក​គ្រាន់តែ​ឮ​ម្ចាស់​សំណង់​និយាយ​តែប៉ុណ្ណោះ ដោយ​លោក​មិន​បាន​ឃើញ​ការ​កំណត់​កម្ពស់​នៅ​ក្នុង​ច្បាប់​អនុញ្ញាត នៃ​ការ​សាងសង់​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បាន​និយាយ​ថា ពួកគាត់​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពេល​ឃើញ​សំណង់​នេះ​កាន់តែ​ខ្ពស់​ឡើងៗ នៅ​ដី​មាត់​ស្ទឹង ដោយ​ក្រោយពី​ការ​ផ្អាក​មួយ​រយៈ ស្រាប់តែ​ឃើញ​គេ​សាងសង់​ឡើងវិញ​បែបនេះ ទើប​ពួកគាត់​សន្និដ្ឋាន​ថា ម្ចាស់​សំណង់​ក៏​មិន​ធម្មតា​ដែរ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម