ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ ការចរចាដំឡើងប្រាក់ឈ្នួលកម្មករ ប្រើប្រាស់រូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ការចរចាដំឡើងប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤ គឺប្រើប្រាស់រូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា»។

ការឲ្យដឹងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដែលបានខិតខំសម្របសម្រួល ចំពោះការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ ឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ នឹងត្រូវដំឡើងដល់ ២០៤ដុល្លារ ក្នុង ១ខែ។ សម្រាប់កម្មករ អាចនិយាយថា ការដំឡើងនេះអាចតិច តែសម្រាប់និយោជក និយាយថា ការដំឡើងនេះអាចច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប៉ុន្មានថ្ងៃនេះ ឃើញតែគេចេញមកវាយប្រហាររហូត ប្រាក់ខែនេះអញ្ចេះ អញ្ចុះៗ ពូកែអ្នករឿងបង្អាប់ បងប្អូនគិតថា ចំនួនយើងគិតថា ៤ដុល្លារ ក្នុង ១ខែ គិតនឹង ៧០ម៉ឺន ៨០ម៉ឺននាក់ ក៏មិនតិចដែរ ប៉ុន្តែអ្វីដែលយើងត្រូវយល់ថា កាលៈទេសៈនេះ គឺជាកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះ គឺចេញរូបមន្តចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា នេះជារូបមន្តដែលយើងបាន ២០៤នេះ»៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?