ព័ត៌មានជាតិ
បណ្ឌិត សាម អ៊ីន៖ សម្រាប់អ្នកសេដ្ឋកិច្ចសេរី “លោភៈ” មិនមែនរឿងអាក្រក់ទេ តែជាគន្លឹះឲ្យមនុស្សចេះរកស៊ី
លោកបណ្ឌិត សាម អ៉ីន បានគូសបញ្ជាក់ថា សម្រាប់អ្នកសេដ្ឋកិច្ចទីផ្សារសេរី កិលេស “លោភៈ” មិនជារឿងដែលអាក្រក់អ្វីទេ តែវានឹងជួយឲ្យមនុស្សចេះបោះទុនរកស៊ី។

តាមរយៈការលើកឡើងខាងលើនេះ បណ្ឌិត សាម អ៉ីន បានចង្អុលបង្ហាញថា សម្រាប់មនុស្សធម្មតា នៅពេលដែលអាចដើរ ដេក អង្គុយ ឬហូបបានស្រួលធម្មតាហើយនោះ គឺតែងទាមទារចង់ឲ្យបានច្រើនជាងនេះ។ ជាក់ស្ដែង ពេលមនុស្សមានលុយ ១ពាន់ដុល្លារ ក្នុងគណនី តែងចង់បាន ១ ម៉ឺនដុល្រលា ហើយពេលបាន ១ ម៉ឺនដុល្លារ គឺរីករាយបានតែមួយភ្លែត តែងនឹកគិតដល់ ១ សែនដុល្លារ និងបន្តទៅ ១លានដុល្លារ ដោយមិនរីករាយនូវអ្វីដែលកំពុងមាននោះឡើយ។

និយាយទៅក្នុងន័យសេដ្ឋកិច្ចវិញ បណ្ឌិត សាម អ៉ីន លើកឡើងថា «សម្រាប់ការមាន “លោភៈ” មិនបានបង្ហាញចំណុចអ្វីដែលអាក្រក់ឡើយ។ ព្រោះសម្រាប់អ្នកសេដ្ឋកិច្ចសេរី នៅពេលដែលមនុស្សមានគំនិតចង់មាន ចង់បាន វានឹងជួយជំរុញឲ្យមនុស្សចេះបោះទុនរកស៊ី ដើម្បីភាពចំណេញ បង្កើតការងារដល់អ្នកអត់ទុន និងបានបង់ពន្ធជូនរដ្ឋ ដើម្បីធានាសុខ សុវត្ថិភាពសង្គម កសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម»។

ក្នុងនោះ បណ្ឌិត សាម អ៉ីន បន្ថែមដែរថា «ក្នុងកម្រិតបថុជ្ជន យើងមិនអាចលុបបំបាត់កិលេស “លោភៈ” បានទេ ក៏ប៉ុន្តែ បើយើងចេះសម្គាល់ ចេះសង្កេតចិត្តយើង វាអាចជួយយើងបានច្រើនកុំឲ្យមានចិត្តក្តៅក្រហាយ ខ្វល់ខ្វាយ សៅហ្មងខ្លាំងពេក ហើយឲ្យចេះរីករាយជាមួយអ្វីដែលយើងកំពុងមាន»។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ