Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បំផុសការផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរ មើលមិនឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល  

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបរទេស ផ្សាយជាភាសាខ្មែរមួយចំនួន បានបំផុសការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ មើលមិនឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជួយដល់ប្រជាពលរដ្ឋ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ព្រឹកមិញ ខ្ញុំចេញមក គេដាក់អីណារដ្ឋាភិបាលថៃ ចេញនេះជួយពលករ ជួយកម្មករ​ ជួយអីគេ មិនមែនវិទ្យុហ្នឹងចង់សរសេររដ្ឋាភិបាលថៃ តែចង់បន្ទោសឲ្យប្រជាពលរដ្ឋមិនឃើញនូវអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ មិនខុសពីម៉ែស្រីពៅ ដែលខំប្រឹងចង់ងាប់ គេខំប្រឹងទៅនិយាយប្រាប់ស្រីពៅថា ត្រូវតែមើលអ្នកជិតខាង ផ្តោតអាហ្នឹងទៅ ម៉ែខ្លួនឯងអត់ស្រលាញ់កូនទេ នេះគឺអ្វីដែលគេខិតខំព្យាយាមប៉ុន្មានអាទិត្យនេះ ហើយនៅបន្តទៀតថា រដ្ឋាភិបាលមិនដែលយកចិត្តទុកដាក់លើកូនចៅទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម