Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​មេធំៗ​ដឹកនាំ​នៅ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា មាន​អ្នក​ណា​ខ្លះ?

បានផុស

នៅ

សភាព​ពាណិជ្ជកម្ម​អឺរ៉ុប ជាបណ្តាញក្រុម​ធុរកិច្ច​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា។ សកម្មភាពចម្បងរបស់​សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន​ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​សម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

បន្តទៀត កម្ពុជា​ថ្មី​នឹង​ណែនាំឲ្យ​ស្គាល់ថ្នាក់ដឹកនាំ​ធំ​ៗ​នៅ​សភាពាណិជ្ជកម្មអឺរ៉ុប​​មាន​អ្នក​ណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tassilo BRINZER ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពូជា (EuroCham)

លោក Tassilo BRINZER បាន​មក​រស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០១។ លោក​បាន​បង្កើត​ក្រុមហ៊ុន Southeastern Globe Communications ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងតំបន់​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ជាមួយនឹងការបោះពុម្ពផ្សាយដូចជា Southeastasiaglobe.com, Discover Cambodia, Focus Cambodia និងចាប់តាំងពីឆ្នាំ 2020, Focus – Ready for Tomorrow (ភាសាខ្មែរ)។

លោក​ជាស្ថាបនិកនៃ Brains Communication ដែលជាអ្នកប្រឹក្សាយោបល់ផ្នែកផ្សព្វផ្សាយនិងទីផ្សារ និង Hops Craft Brewery នៅទីក្រុងភ្នំពេញ។

លោក Tassilo បានដឹកនាំក្រុមធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (ADW) តាំងពីឆ្នាំ ២០១០ ហើយ​ជា​សហ​ស្ថាបនិក​នៃ​សភាពា​ណិជ្ជកម្ម​អឺរ៉ុបនៅកម្ពុជា ដែល​លោក​បាន​ក្លាយជាប្រធាននៅឆ្នាំ ២០២០។

លោក Martin BRISSON នាយកប្រតិបត្តិ EuroCham

បន្ទាប់​ពី​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​នៅ​កម្ពុជា (CCIFC) រយៈពេល​ជិត ៤​​ ឆ្នាំ លោក​ Martin Brisson បានចូលរួមជាមួយ EuroCham Cambodia នៅ​​ឆ្នាំ ២០២២ ក្នុង​តួនាទី​ជា​នាយក​រង​ប្រតិបត្តិ​ មុន​ពេល​ទទួល​តំណែង​នាយកប្រតិបត្តិនៅខែមីនា ឆ្នាំ ២០២៣។

ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ លោក​ធ្វើការជាអនុព័ន្ធសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម (VIA) នៅ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅកម្ពុជា​ទាក់ទងនឹង Business France Vietnam។

លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រផ្នែកធុរកិច្ចអន្តរជាតិពីសាលា Neoma Business School ប្រទេស​បារាំង និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ទីផ្សារនិង​ទំនាក់ទំនង​ពីសាលាធុរកិច្ច Toulouse ប្រទេស​បារាំង។

លោក Bryan FORNARI ប្រធាន​កិច្ចសហប្រតិបត្តិការ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

លោក Bryan Fornari បាន​ចូល​​បម្រើ​ការងារ​ជាមួយ​សហភាព​អឺរ៉ុប​នៅក្នុង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ប្រទេស​នេប៉ាល់​​ក្នុង​តួនាទី​ជាអ្នកគ្រប់គ្រងកម្មវិធី។ ក្រោយ​មក​លោក​បានទៅ​បម្រើ​ការងារ​នៅក្នុងអង្គភាព​ធានាគុណភាព​នៅក្នុង​អគ្គនាយកដ្ឋាន INTPA គណៈកម្មការ​អឺរ៉ុប​ទីក្រុង​ព្រុចសែល។

បន្ទាប់​មក​ត្រូវបានតែងតាំង​ជា​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​វៀតណាម ​ក្នុង​តួនាទីជា​ប្រធាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​នៅ​ឡាវ ហើយចាប់តាំងពីឆ្នាំ ២០២១ នៅ​កម្ពុជា។

លោក​មាន​សញ្ញាបត្រ​ជាន់ខ្ពស់​​ផ្នែក​សិក្សា​អភិវឌ្ឍន៍ ​ពី​សាកលវិទ្យាល័យ​ឡុងដ៍​ចក្រភព​អង់គ្លេស។ លោក​រៀបការ​និង​មាន​កូន​ពីរ​នាក់។

អ្នកស្រី Julie KÉO សមាជិក​ក្រុមប្រឹក្សាភិបាល EuroCham

អ្នកស្រី Julie គឺ​​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល EuroCham ដែល​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដល់​ការ​ចូលរួមអភិវឌ្ឍ​​សង្គម​ CSR ។

អ្នកស្រី​បាន​ធ្វើការ​នៅក្នុង​ផ្នែកថែទាំ​សុខភាព និង​ក្រុមហ៊ុន​ច្បាប់​មួយ​ចំនួន​នៅប្រទេស​បារាំង និង​កម្ពុជា។ អ្នក​ស្រី​ទទួល​បាន​បរិញ្ញាបត្រ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ឯកជន និង​វិទ្យាសាស្ត្រ​នយោបាយ។ អ្នក​ស្រី​អាច​និយាយ​បាន​ទាំង​ភាសា​បារាំង​ អង់គ្លេស និង​ខ្មែរ។

អ្នកស្រី Cristina Novio-Garcia អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្ម វិស័យឯកជន និងថាមពលសហភាពអឺរ៉ុបប្រចាំកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១១ ដោយសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម