ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យមើលយន្ដការនានា ដើម្បីដោះស្រាយបញ្ហាទេសចរណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យមើលយន្ដការនានា ដើម្បីដោះស្រាយបញ្ហាទេសចរណ៍ ខណៈមានការធ្លាក់ចុះភ្ញៀវទេសចរបរទេស អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ -១៩។

ការណែនាំនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពេលជួបពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួន ជាពិសេសនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីហ្វីលីពីនជាដើម សម្ដេច តែងតែជំរុញឲ្យមានកិច្ចសហប្រត្តិការទៅលើវិស័យទេសចរណ៍ ពិសេសជំរុញឲ្យទេសចរណ៍បរទេសមកកាន់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា មានការធ្លាក់ចុះដោយ សារការរាតត្បាតជំងឺកូវីដ-១៩ តែបច្ចុប្បន្នមានចំនួនកើនឡើងបន្តិចវិញហើយ។ សម្ដេចធិបតី បានបន្ថែមថា «ចំនួនទេសចរណ៍យើង វាប៉ះពាល់ដោយសារកូវីដ យើងកើន ប៉ុន្តែមិនទាន់ដល់ហ្នឹងទេ ថៃដូចតែគ្នាដែរទេ ខ្ញុំសួរថៃថ្ងៃមុនបានប៉ុន្មានភាគរយហើយ ថៃកាលមុនកូវីដ ៤០លាននាក់ ឥឡូវកើនវិញបានត្រឹមប្រហែល ៦០ភាគរយទេ មិនទាន់ពេញទេ គ្រប់ប្រទេសទាំងអស់ប៉ះពាល់»។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងថា សម្ដេច បានសាកសួរទៅកាន់អភិបាលខេត្តសៀមរាប ថាតើចំនួនភ្ញៀវទេសចរបរទេស កើនឡើងប៉ុន្មានឲ្យពិតប្រាកដ? ដោយសម្ដេចបន្ថែមថា រឿងទិន្នន័យរបស់ក្រសួងទេសចរណ៍ជារឿងមួយ តែសម្ដេចចង់ដឹងបន្ថែមពីអាជ្ញាធរផ្ទាល់ នៅខេត្តសៀមរាប។
តាមសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា «គាត់ថា យើងបង្កើនហើយ ណាមួយទៀតឥឡូវមិនទាន់ដល់ហៃស៊ីស៊ិន វាទើបតែចាប់ផ្ដើម ហៃស៊ីស៊ិន វាចាប់ផ្ដើមពីពាក់កណ្ដាលខែ ១០ ដល់ខែ ៣ ពេលហ្នឹងបានមនុស្សមកច្រើន ដោយសារស្រុកគេ គេវ៉ាកងគេអី គេនឹងមក»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ថោង ខុន លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យមើលយន្ដការនានា ដើម្បីដោះស្រាយបញ្ហាទេសចរណ៍នេះ ថាតើមានបញ្ហាអ្វីខ្លះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ