ព័ត៌មានជាតិ
ក្រុមសម្តែងរឿងទុំទាវ ២០២១សុំទោសជាសាធារណៈខណៈក្រសួងត្រៀមចាត់វិធានការព្រមាន
ក្រោយពេលផ្ទុះការរិះគន់ពីសំណាក់មហាជនរហូតមានការព្រមានពី ក្រុមប្រឹក្សាពិន័យនិងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងចាត់វិធានការចំពោះក្រុមសម្តែងវីដេអូនេះដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនិងសាសនានោះ ភ្លាមៗនេះAh Gi Leaders និងប្អូនស្រីបានចេញមុខសុំទោសជាសាធារណៈចំពោះកំហុសឆ្គង។

នៅលើហ្វេសប៊ុករបស់Ah Gi Leadersនិងប្អូនស្រីបានរៀបរាប់ថារឿង ទុំទាវ ២០២១អរគុណសម្រាប់មតិរិះគន់ដើម្បីស្ថាបនាហើយក៏សុំទោសរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែងពួកខ្ញុំដោយសារតែពួកខ្ញុំមិនបានដឹង អញ្ចឹងវីដេអូនឹងគឺខ្ញុំបានលុបរួចហើយ។ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ ចំពោះអ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផងព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ ។
បន្ថែមពីនេះAh Gi Leadersនិងប្អូនស្រីបានឲ្យដឹងនៅព្រឹកថ្ងៃនេះដោយទទួលស្គាល់កំហុសឆ្គងក្រុមខ្លួនទៀតថានាងខ្ញុំនិងក្រុមសម្ដែងរឿង ទុំទាវ២០២១បែបកំប្លែងគឺមេត្តាខន្តីអភយ័ទោសសុំទោសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ សុំទោសដល់ក្រសួងធម្មការនិងសាសនានិងពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំពិតជាទទួលស្គាល់កំហុសមែន។

ថ្វីត្បិតតែមានការសុំទោសបែបនេះក្ដីបើតាមលោកហេង ឡុង បានបញ្ជាក់ពីចំណាត់ការរបស់ក្រុមប្រឹ ក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ នេះថាក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសម្តែងវីដេអូនេះដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនិងសាសនា។

ជាមួយគ្នានៃការលើកឡើងរបស់លោក ហេង ឡុង ខាងលើនេះក៏កំពុងធ្វើឲ្យមហាជនសម្តែងការគាំទ្រខ្លាំងនិងរង់ចាំមើលចំណាត់ការរបស់ក្រសួងលើក្រុ មសម្តែងនេះផងដែរ។សូមជម្រាបថាក្រុមលក់ឡេអនឡាញ អាជី ថ្មីៗនេះបានធ្វើការចម្លងសាច់រឿង ទុំទាវ មកផលិតនិងសម្តែងឡើងវិញបែបកំប្លែងស្ងួតខណៈនៅក្នុងសាច់រឿងនេះគឺពុំមានតម្លៃអប់រំដល់សង្គមឡើយផ្ទុយទៅវិញបែរជាធ្វើឲ្យប៉ះពាល់ខ្លាំងដល់សីលធម៌សង្គមនិងសាសនា៕
អត្ថបទ ៖ចាន់រ៉ា





-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២០ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន