Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំងពីរ ឯកភាពគ្នា និងយល់គ្នា

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានលើកឡើងថា វប្បធម៌សន្ទនា កើតឡើងបានទាល់តែភាគីទាំងពីរ ឯកភាពគ្នា និងយល់គ្នា។ ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះ សំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា កាលពីពេលថ្មីៗនេះ មានស្ត្រីអ្នកនយោបាយ នៃអតីតគណបក្សប្រឆាំងមួយរូប ដឹកនាំមនុស្សមួយក្រុមតូចធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានរបស់សម្ដេចនៅសហរដ្ឋអាមេរិក តែក្រោយមកស្ត្រីអ្នកនយោ បាយដដែល ក៏បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី គួរតែមានវប្បធម៌សន្ទនា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វប្បធម៌សន្ទនា អាចកើតទៅបានទាល់តែភាគីទាំងពីរ ឯកភាពគ្នា និងយល់គ្នា។ សម្ដេច បន្ថែមបែបនេះថា «អាហ្នឹងវប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំងពីរ ឯកភាពគ្នា យល់គ្នា មែនទេ? ចង់ត្រូវគ្នា ពួកម៉ាកឈ្លោះគ្នាត្រូវគ្នា កុំមកជេរពីនាយហើយ មកបបួលត្រូវគ្នា អត់ត្រូវទេណា៎ មកដល់ជេរឯងកប់ៗ ហើយ មកបបួលឯងត្រូវ អត់ត្រូវទេ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដែរថា វប្បធម៌សន្ទនានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្កើតឡើងជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែក្រោយមក វប្បធម៌សន្ទនានេះ ត្រូវបានបរាជ័យទៅវិញ ដោយសារតែទង្វើលោក សម រង្ស៊ី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម