ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយក្រសួងសន្តិសុខសាធារណៈ នៃប្រទេសឡាវ
នាព្រឹកថ្ងៃអង្គារ៍ ទី០៣ ខែតុលា ឆ្នាំ២០២៣នេះ លោក លោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានជួបប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានភស្តុភារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក សេង យូអ៊ាន់ បានចាត់ទុកកិច្ចផ្លាស់ប្ដូរបទពិសោធន៍ លើកនេះ ក៏ជាឱកាសពិសេស ដើម្បីទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានសម្រាប់កែតម្រង់ជាមួយការងារជាក់ស្ដែង ធានាឲ្យការផ្គត់ផ្គង់ការងារ ភស្តុភារហិរញ្ញវត្ថុកាន់តែល្អប្រសើរ រួមចំណែកអនុវត្តផែនការកិច្ចសហប្រតិបត្តិការ របស់ក្រសួងទាំងពីរ ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន និងរីកចម្រើនជាយូរអង្វែងតទៅ ព្រមទាំងបន្តពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។
ជាមួយគ្នានេះ លោក សេង យូអ៊ាន់ ក៏បានស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានគណៈប្រតិភូ អគ្គនាយកដ្ឋានភស្តុភារ ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសឡាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារជំនាញនាពេលនេះ។
ជាក់ស្ដែង នេះជាលើកទីពីរហើយ ដែលអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៃកម្ពុជា បានសហការទទួលមិត្តឡាវ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា ដោយកាលពីលើកទីមួយគឺបានរៀបចំឡើងក្នុងឆ្នាំ២០១៩៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង