ព័ត៌មានជាតិ
បេក្ខជនជាង ៤០០ នាក់ អវត្តមានប្រឡងឌីប្លូមនៅមណ្ឌលភ្នំពេញ
ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី ១ នៃការប្រឡងឌីប្លូមឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនអវត្តមានជាង ៤០០ នាក់ ភាគច្រើនជាបេក្ខជនបំពេញវិជ្ជា។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី ៣ តុលានេះថា ឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៩០២៨ នាក់ស្រី ៩៧២៩ នាក់មាន៦៤មណ្ឌលចែកជា ៧៩៣ បន្ទប់ក្នុងនោះបេក្ខជនមកប្រឡងមានចំនួន១៨៥៨៩នាក់ស្រី៩៦៥០ និងបេក្ខជនអវត្តមានចំនួន៤៣៩នាក់ស្រី៧៩នាក់ស្មើនឹង២,៣០%និងស្រី០,៨១%។
ក្រសួងអប់រំបើកការប្រឡងឌីប្លូមនៅព្រឹកនេះជាមួយបេក្ខជនប្រឡងជិត ១៨ ម៉ឺននាក់ក្រសួងអប់រំយុវជន និងកីឡាចាប់ផ្តើមបើកការប្រឡងមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅថ្ងៃព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣នេះដោយមានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១៧៨១៣៤នាក់ ស្រី៩៤៨០៥នាក់មានមណ្ឌលប្រឡងចំនួន១៧៤៣មណ្ឌលចែកជា៨០៩០បន្ទប់។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹង ថាក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន១៧៨១៣៤នាក់ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន១០នាក់ស្រី៦នាក់បេក្ខជនបំពេញវិជ្ជាមានចំនួន៧២៨នាក់ស្រី១៧៥នាក់ បេក្ខជនគថ្លង់ចំនួន២៧នាក់ស្រី៨នាក់និងបេក្ខជនពិការភ្នែកចំនួន២២នាក់ស្រី១០នាក់។
លោកបានបន្តថា ចំនួនដាក់ពាក្យប្រឡងឆ្នាំនេះបើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថាមានការកើនឡើងក្នុងនោះឆ្នាំ២០២២មានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ចែកចេញជា ៧ ៨១៦បន្ទប់។

លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន ១៧៤ ៧២៦ នាក់បេក្ខជនមកប្រឡងមានចំនួន ១៦២ ១៦៦ នាក់ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១៥៣ ៦៤៩ នាក់ ស្មើនឹង៩៤.៧៥៥។
លោក កាន់ពុទ្ធីបានបន្ថែមថាសម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះក៏មិនខុសពីការប្រឡងមុនៗដែរដោយក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំ ណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗដែលមានអនុវិទ្យាល័យនិងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសាដំណើរការសំណេរកំណែស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី០៩តុលាឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ