ព័ត៌មានជាតិ
ផុតឱសានវាទ អាជ្ញាធរក្រុងកំពតចុះរុះរើសំណង់សាងសង់លើដីចំណីឆ្នេរព្រែកកំពង់បាយ
កាលពីថ្ងៃទី ២ ខែតុលារហូតដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានដឹកនាំកងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត ចុះរុះរើសំណង់មិនរៀបរយនៅលើដីចំណីឆ្នេរព្រែកកំពង់បាយនៅផ្នែកត្រើយខាងលិច ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់អណ្ដូងខ្មែរ បន្ទាប់ពីឱសានវាទនៃសេចក្តីជូនដំណឹងបានចូលមកដល់។

ជំហានដំបូង រដ្ឋបាលក្រុងកំពតចាប់ផ្តើមអនុវត្តចាប់ពីចំណុចគល់ស្ពានឥន្ទធនូរហូតដល់ស្ពានត្រើយកោះ ស្ថិតនៅក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ជំហានបន្តបន្ទាប់ រដ្ឋបាលក្រុងនឹងអនុវត្តចាប់ពីចំណុចគល់ស្ពានថ្នល់រថភ្លើងរហូតដល់ស្ពានឥន្ទធនូ ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរក្រុងកំពតបន្តទៀត។
សូមរំលឹកផងដែរថា ខណ:មន្ត្រីជំនាញចុះវាស់វែងកំណត់ទីតាំង ដើម្បីស្ថាបនាជាសមិទ្ធផលថ្មីនៅលើដីឆ្នេរព្រែកកំពង់បាយនៅផ្នែកត្រើយខាងលិច ពលរដ្ឋបានធ្វើកិច្ចសន្យាដោយព្រមរុះរើដោយខ្លួនឯង ដោយកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។


ក្រោយពីការរុះរើសំណង់រួចរាល់ រដ្ឋបាលខេត្តនឹងចាប់អនុវត្តគម្រោងកែលម្អសោភ័ណភាពដោយស្ថាបនាផ្លូវមួយខ្សែ និងរៀបច្រាំងព្រែកពីចំណុចគល់ស្ពានរថភ្លើងរហូតដល់ស្ពានត្រើយកោះ ដើម្បីបំរើឱ្យវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ គឺដើម្បីទុកសម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នារបស់ពលរដ្ឋនៅក្នុងខេត្ត។
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង