Connect with us

ព័ត៌មានជាតិ

តើការឱ្យតម្លៃលើសម្ភារនិយមហួសហេតុពេករបស់យុវជននឹងផ្តល់ផលបែបណាទៅថ្ងៃអនាគត?

បានផុស

នៅ

នៅក្នុងសម័យ​សាកលភាវូបនីយកម្ម​នេះ ពិភពលោក​កំពុង​ប្រកួតប្រជែង​ស្ទើរ​គ្រប់​វិស័យ ​ក្នុងនោះ​ការប្រកួតប្រជែង​ខាង​សម្ភារ បាន​បង្ហាញឱ្យឃើញ​នូវ​ភាព​លេចធ្លោ​របស់របស់មនុស្ស។ ដោយឡែក នៅ​កម្ពុជា មាន​មនុស្ស​មួយចំនួន ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់ បែបយ៉ាង​ទាំង​ល្អ ទាំង​អាក្រក់ ដើម្បី​តែ​លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ​ និងសម្ញែងសម្ភារនិយមជាដើម។ ចំណែក យុវជន ក៏លង់ខ្លួនមិនស្ទើរ ងប់ងល់នឹងសម្ភារនិយមនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ​ សុវណ្ណ ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗនៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច មានមតិ យល់ឃើញថា សម្រាប់យុវជនដែលឱ្យតម្លៃខ្ពស់ទៅលើសម្ភារទំនើបៗ ខណៈដែលកំពុងស្ថិតក្នុងវ័យសិក្សា និងពុំទាន់ មានចំណូលគ្រប់គ្រាន់ក្នុងការចាយវាយផងនោះ ប្រឈមនឹងបញ្ហាផ្សេងៗនាថ្ងៃអនាគត។

លោក សុវណ្ណ បានលើកឡើងទៀតថា ការឈ្លក់វង្វែងនឹងសម្ភារនិយមរបស់យុវជនខ្ជះខ្ជាយលុយកាក់ ពេលវេលា និង អាចភ្លេចការសិក្សាផងដែរ។ លោកលើកឡើងដូច្នេះថា «ការដែលយុវជនមួយចំនួនធំ ជ្រួលជ្រើមជាមួយរបស់ទំនើបៗ នោះ គឺដើម្បីបង្អួតគ្នាតែប៉ុណ្ណោះ ទាំងដែលមិនទាន់អាចប្រើប្រាស់មុខងារទាំងអស់ផង»។

ចំណែកយុវជន រិន រ៉ុង និស្សិតអាហារូបករណ៍ ជំនាញវិស្វកម្មមេកាត្រូនិចនៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាណូយ ប្រទេសរៀតណាម មើលឃើញថា ការប្រើប្រាស់សម្ភារទំនើបៗ និងថ្លៃ ដើម្បីអភិវឌ្ឍខ្លួន ឬបង្កើតប្រាក់ចំណូល មិនមាន បញ្ហានោះទេ បើវាបង្កើតបានជាប្រយោជន៍។ ប៉ុន្តែបើជាចំណង់ចំណូលចិត្ត ឬជាការប្រើតាមគ្នា ទាំងដែលមិនទាន់មាន លទ្ធភាពគ្រប់គ្រាន់ ខ្វះនៅការបែងចែងចំណូល​-ចំណាយ​​ ឱ្យសមតុល្យគ្នាផងនោះ គឺជាបញ្ហាប្រឈមចម្បងរបស់ យុវជន។

លោក កត់សម្គាល់ឃើញថា បរិបទសង្គមបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើបៗ ឧបករណ៍ប្រើប្រាស់ទាន់សម័យ ជាហេតុផល មួយបណ្ដាលឱ្យយុវជនចង់បាន ចង់ឡូយឆាយជាមួយជាសម្ភារទាំងអស់នោះ។

ជុំវិញបញ្ហានេះ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ភាពស៊ីវីល័យ ជាចំណុចមួយ ងាយធ្វើឱ្យយុវជនគ្រោះថ្នាក់។ លោកបន្តថា «មុនទិញអ្វីមួយ ត្រូវតែគិតពិចារណាឱ្យបានម៉ត់ចត់ ពោលបើយើងទិញ កុំព្យូទ័រ ត្រូវគិតថាតើវាអាចបំពេញតម្រូវការប្រចាំថ្ងៃដែរឬទេ? »​។ ដោយឡែកបើទិញទូរស័ព្ទទំនើប Smart Phone ត្រូវតែវៃឆ្លាតក្នុងការប្រើប្រាស់ទើបមានន័យ និងផ្តល់តម្លៃសម្រាប់ជីវិត។

នាពេល​អនាគត ប្រសិនបើ​ឥទ្ធិពល​របស់​សម្ភារ​និយម នៅតែ​បន្ត​កើនឡើង ហើយ​តម្លៃ​សីលធម៌ គុណធម៌ មានការ​ធ្លាក់ ចុះ នោះ​នឹង​នាំឱ្យ​សន្តិសុខ សណ្ដាប់ធ្នាប់ សុភមង្គល និងសុខដុមរមនា រួមទាំង សច្ចភាព សមភាព និងយុត្តិធម៌ មិន អាច​កើតឡើង​បានឡើយ​ក្នុងសង្គម​ខ្មែរ​៕ 

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ វិនាទី មុន

បណ្ឌិត គិន ភា៖ កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើម គឺបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដ៏គួរឱ្យស្តាយស្រណោះបំផុត

កីឡា៩ នាទីutes មុន

លោក Ancelotti ជឿជាក់​លើ​កីឡាករ​ម្នាក់​នឹងអាចសាងស្នាដៃដូច CR7 នៅ Madrid

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មីយ៉ាន់ម៉ា កាន់ទុក្ខមួយសប្តាហ៍ ខណៈរកឃើញមនុស្សស្លាប់ដោយរញ្ជួយដី ច្រើនឡើងៗ

ស្រុកបាទី
សន្តិសុខសង្គម១៤ នាទីutes មុន

នគរបាលស្រុកបាទី បង្ក្រាបក្រុមគ្រឿង​ញៀន​១៥​នាក់ ដកហូតអាវុធខ្លី២ដើម និងសម្ភារៈមួយចំនួន

ព័ត៌មានជាតិ២៤ នាទីutes មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម