ព័ត៌មានជាតិ
គ្រាប់បែកទម្លាក់ MK82 ទម្ងន់២៥០គីឡូ ២គ្រាប់ ត្រូវប្រទះឃើញក្នុងខេត្តតាកែវ
គ្រាប់បែកទម្លាក់ពីលើយន្តហោះមិនទាន់ផ្ទុះទម្ងន់ធ្ងន់សល់ពីសម័យសង្គ្រាម២គ្រាប់ ត្រូវបានកម្លាំងប៉ូលិសជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយអង្គភាពស៊ីម៉ាក់ចុះប្រមូលយកមកទុកបំផ្លាញចោល នៅពីរទីតាំងផ្សេងគ្នា។


គ្រាប់ទី១ ត្រូវបានយកមកពីការដ្ឋានស្ថាបនាផ្លូវខេត្តលេខ២២ក្បែរសាលាស្រុកត្រាំកក់ ឃុំអង្គតាសោម កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ចំណែកគ្រាប់ទី២ ត្រូវបានយកមកពីការដ្ឋានខ្សាច់មួយកន្លែង ក្នុងភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។



ជុំវិញវត្តមានគ្រាប់ទាំង២នេះ កម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់បានបញ្ជាក់ថា វាជាយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនិងជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ដែលមានឈ្មោះថា MK82 មានទម្ងន់ជាង២៥០គីឡូ។


បច្ចុប្បន្ន គ្រាប់បែកទាំងពីរខាងលើ ត្រូវបានប៉ូលិសជំនាញនិងអង្គភាពស៊ីម៉ាក់ដឹកជញ្ជូនពីទីតាំងដែលប្រទះឃើញមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរក្សាទុក និងត្រៀមកម្ទេចចោលនៅពេលក្រោយ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ កម្មកររត់ចែកជើងគ្នា ក្រោយប្រទះឃើញគ្រាប់រ៉ុកកែត នៅក្រោមអគារចាស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ