Connect with us

ព័ត៌មានជាតិ

បាក់ស្រុត​ផ្លូវក្រវ៉ាត់ព្រំដែន​ចំណុច​ច្រក ៤០០ អស់​ជិត ១០ ម៉ែត្រ​ ក្រោយ​​ភ្លៀង​មួយមេធំ

បានផុស

នៅ

កាលពីថ្ងៃទី២ ខែតុលាម្សិលមិញ ធ្លាក់ភ្លៀង ១ មេធំ​ ធ្វើឲ្យបាក់ស្រុតផ្លូវក្រវ៉ាត់ព្រំដែន​ត្រង់​ចំណុចច្រក ៤០០ ក្នុងស្រុក​សំឡូង​ខេត្ត​បាត់ដំបង ដែល​​បង្កដោយគ្រោះធម្មជាតិ។

មន្ត្រីយោធាការពារព្រំដែនលេខ ៥០២ បានឲ្យដឹងថា កាលពីថ្ងៃទី ២ ខែតុលា ម្សិលមិញធ្លាក់ភ្លៀងខ្លាំងរួមខ្យល់កន្ត្រាក់បោកបក់​ផងបានបង្កឲ្យ​បាក់ស្រុត​ផ្លូវ​ប្រវែង​ជាង ៨ ម៉ែត្រ​ និងរលំដើមឈើ​ប្រប​មក​លើផ្លូវ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបន្តថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែដែលបានខូចខាតដោយគ្រោះធម្មជាតិបង្កឲ្យបាក់ស្រុត​នេះ កើតឡើងត្រង់ ចំណុចច្រក ៤០០ នៃព្រំដែនកម្ពុជាថៃ ស្ថិត​ក្នុង ភូមិឆករកា ឃុំឆករការ ស្រុកសំឡូត ខេត្ត​បាត់ដំបង។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីខេត្តពោធិ៍សាត់រហូតដល់ព្រំប្រទល់ខេត្តប៉ៃលិន ហើយបច្ចុប្បន្នកម្លាំងកំពុងចុះពិនិត្យលើទីតាំងផ្សេងៗទៀតរួមទាំង​នៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងក្រែងមានផលប៉ះពាល់ទៅលើប្រការណាមួយ។

ប្រភពពីអាជ្ញាធរ​បាន​បញ្ជាក់ថា ជំនន់ទឹកភ្លៀងមិនទាន់បានបង្កឲ្យប៉ះពាល់ដល់ក្នុងភូមិនៅឡើយ ប៉ុន្តែបើសិនជា​មានភ្លៀងធ្លាក់​បន្តទៀតនឹងអាចឈានដល់ការលិចលង់តាមភូមិ ព្រោះទឹកបានឡើងព្រៀបតាមដងស្ទឹងអស់ហើយ។ ចំពោះមុខកម្លាំង​ការពារព្រំដែននិងអាជ្ញាធរបានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក៏ដូចជាត្រៀមលក្ខណះជាមុន បើសិនជាមានភ្លៀងបន្តធ្លាក់នឹងមានទឹកហក់ឡើងនៅក្នុងយប់នេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម