ព័ត៌មានជាតិ
វាសនាទូកងដ៏ល្បីប្រកួតមិនដែលចាញ់ម្តង មិនដឹងឆ្នាំនេះអាចចុះឈ្មោះប្រកួតបានឬយ៉ាងណា?
«នរិន្ទរង្សី ពិជ័យចិត្របុត្រ» ជាឈ្មោះរបស់ទូកងដ៏ល្បីប្រចាំវត្តឯករង្សីនៅក្នុងស្រុកឯកភ្នំ ដែលរាល់ការចូលរួមប្រកួតប្រណាំងមិនធ្លាប់ចាញ់ម្ដងណាឡើយ ពេលនេះកំពុងរងការខូចខាតដោយសារដើមឈើ១ដើមរលំសង្កត់ ខណះកាលពីថ្ងៃទី ២ ខែតុលាម្សិលមិញមានភ្លៀងធ្លាក់ ១ មេលាយឡំខ្យល់កន្ត្រាក់បង្កឲ្យឈើមួយដើមរលំសង្កត់តែម្តង។


ព្រះសង្ឃក្នុងវត្តមានសង្ឃដីកាថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោងជិត ១២ យប់ ខណះដែលមានភ្លៀងនិងខ្យល់ខ្លាំងបានរលំដើមពង្រសង្កត់ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» យ៉ាងតំណំ។
បើតាមព្រះសង្ឃអះអាង មិនទាន់ដឹងស្ថានភាពខូចខាតកម្រិតណាទេ ប្រហែលជាមិនអាចយកចូលទីលានប្រកួតបានទេ ពេលនេះកំពុងសង្គ្រោះបឋម។ ជាមួយគ្នានេះដែរ ក្រុមអ្នកអុំទូកដែលរងគ្រោះមួយនេះក៏មិនទាន់ហ៊ានសន្និដ្ឋានបានថា តើទូកប្រណាំងខ្នាតអន្តរជាតិដ៏ខ្លាំងក្លាមួយនេះ នឹងអាចចូលរួមប្រកួតក្នុងពិធីបុណ្យ អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលប្រារព្វធ្វើនៅចុងខែតុលាខាងមុខនេះបានដែរឬយ៉ាងណានោះទេ។



ប្រភពដដែលបន្តថា ទូកងប្រចាំវត្តឯករង្សី ស្ថិតក្នុងស្រុកឯកភ្នំ មានច្រើនណាស់ដែលមានភាពល្បីៗ។ ដោយឡែកមានតែទូកង ដែលរងគ្រោះខាងលើនេះប៉ុណ្ណ្ណោះដែលល្បីល្បាញនិងប្រណាំងមិនដែលចាញ់តែងចូលរួមប្រកូតប្រជែងមិនដែលខកខាននៅក្នុងពីធីបុណ្យ អុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីខ្មែរដ៏ធំបំផុត។ ទូកងដែលមានខ្នាតអន្តរជាតិមួយនេះមានប្រវែង ៣៤ ម៉ែត្រ និង មានចំណុះកីឡាករ ៧៥ នាក់៕

អត្ថបទ៖ សៅ សារិទ្ឋ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល