Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋជាង ៦០០ គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅសៀមរាប​

បានផុស

នៅ

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តសៀមរាបមានលក្ខណៈធូរស្រាល គ្រាន់តែរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ដែលរស់នៅតាមមូលដ្ឋានប៉ុណ្ណោះ។​

លោក ចាន់ យុត្ថា បានបន្ថែមទៀតថា ជំនន់ទឹកភ្លៀងខេត្តសៀមរាប គឺមិនបណ្ដាលឱ្យ​មានគ្រោះ​ថ្នាក់ដល់អាយុជីវិតចំពោះបងប្អូនប្រជាពលរដ្ឋនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ​ហេដ្ឋារចនា មានដូចជា៖ ស្ពាន ផ្លូវថ្នល់ សាលារៀន នៅតាមជនបទខ្លះដែលមានចំនួន ៧ក្រុង ស្រុក ស្មើនឹង ២០ឃុំ សង្កាត់ មានប្រជាជនចំនួន ៦១០គ្រួសារ  គឺត្រូវបានទទួលរងផលប៉ះពាល់ដោយសារ​ជំនន់ទឹក​ភ្លៀង ខណៈអាជ្ញាធរ ឬមន្ទីរដែលពាក់ព័ន្ធកំពុងតែដោះស្រាយបញ្ចៀសជំនន់ទឹកភ្លៀង កុំឱ្យមានបញ្ហាដែលកើតមានឡើងដោយយថាហេតុផ្សេងៗ ដល់ប្រជាពលរដ្ឋដែលរស់នៅទីជនបទ ខេត្តសៀមរាម។

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅបណ្ដាស្រុកមួយចំនួន នៃខេត្តសៀមរាប គឺប្រើពេលវេលាមិនយូរប៉ុន្មាននោះទេ គឺអាចត្រឹមតែ ១ថ្ងៃ ទៅ ២ថ្ងៃ ប៉ុណ្ណោះ ស្ថានភាពទឹកជន់លិចនេះនឹងបានប្រសើរឡើងវិញ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះ ក៏បានសម្រចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទឹកភ្លៀង ដែលអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀង និងដើម្បីបញ្ចៀសកុំឱ្យខូតខាតដល់ហេដ្ឋា​រចនាសម្ព័ន្ធដូចជា៖ ស្ពាន-ថ្នល់ និងកំណាត់ផ្លូវជាតិ ផ្សេងទៀត៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម