Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់​ ពៅ ៖ វប្បធម៌សន្ទនាដំណើរការបាន អាស្រ័យលើ៥ចំណុច ក្នុងនោះត្រូវជៀសវាងការជេរ ដៀលគ្នា

បានផុស

នៅ

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានសរសេរនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា វប្បធម៌សន្ទនាដំណើរការបាន លុះត្រាតែមាន៥ចំណុច។ លោក​បណ្ឌិត យង់ ពៅ បានសរសេរបែបនេះ​ ក្រោយពេលដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ជួបជាមួយកម្មករ និយោជិត នាព្រឹកថ្ងៃ០៣ ខែតុលានេះ ហើយសម្ដេចធិបតី បានលើកឡើងថា សកម្មជនប្រឆាំងជ្រុលនិយមបានជេរ និងវាយប្រហារមកលើរូបសម្ដេចថា សម្ដេចធិបតីមិនព្រមសន្ទនាជាមួយក្រុមប្រឆាំងទាំងនោះ។

សម្រាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត វប្បធម៌សន្ទនាអាចកើតឡើងបាន លុះត្រាតែភាគីទាំងសងខាងយល់ពីគ្នា ហើយមិនត្រូវជេរ ដៀលគ្នាមិនដាច់ពីមាត់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក លោក បណ្ឌិត យង់ ពៅ បានសរសេរនៅលើគណនីហ្វេសប៊ុកថា វប្បធម៌សន្ទនា អាចកើតឡើងបាន លុះតា្រតែមានចំណុចសំខាន់ៗចំនួន៥ គឺ៖ ១/ កម្លាំងនយោបាយប្រហែលគ្នា។ ២/មានសុឆន្ទៈល្អទៅវិញទៅមក។ ៣/គោរពគ្នាទៅវិញទៅមក(ជៀសវាងជេរដៀលគ្នាកប់មាត់)។ ៤/តម្កល់ផលប្រយោជន៍ជាតិជាគោលចម្បង។ ៥/ បញ្ហាប្រធានស័ក្ដិ ដែលនាំឱ្យអ្នកនយោបាយបត់លឿន។

ជាក់ស្ដែង ក្រុមប្រឆាំងជ្រុលនិយមតែងតែជេរ និងធ្វើសកម្មភាពបាតុកម្មដុតរូបថតសម្ដេចតេជោ និងយករូប សម្ដេច តេជោ រូបថតសម្ដេច ហ៊ុន ម៉ាណែត មកជាន់នឹងជើងជាដើម ហើយថ្មីៗនេះ កំឡុងពេលសម្ដេចធិបតី អញ្ជើញចូលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺមានក្រុមប្រឆាំងជ្រុលធ្វើសកម្មភាពបាតុកម្មប្រឆាំង រួមជាមួយរូបភាពអសីលធម៌ មិនអាចទទួលយកបាន។

បើទោះបីជាក្រុមប្រឆាំងជេរប្រមាថ និងវាយប្រហារឥតដាច់ពីមាត់យ៉ាងណាក៏ដោយ សម្ដេចធិបតីបានឆ្លើយតបថា សម្ដេចផ្ទាល់មិនឈឺឆ្អាលជាមួយពាក្យក្រុមប្រឆាំងឡើយ​ ហើយសម្ដេចក៏បានបញ្ឈឺត្រឡប់ទៅក្រុមប្រឆាំងវិញដោយឱ្យក្រុមទាំងនោះ បន្តជេរទៀតចុះ  ដោយសម្ដេចនឹងយកពេលគិតគូរកម្មករ ហើយប្រារព្ធព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ បង្កើតជាភាពសប្បាយរីករាយជាមួយប្រជាជាតិកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម