ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈដើម្បីរៀបចំពិធីប្រណាំងទូក ២០២៣ នៅទន្លេវ៉ៃគោ ដែលគ្រោងធ្វើនៅខែវិច្ឆិកា ខាងមុខ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី គណៈអភិបាលក្រុង-ស្រុក ចំណុះរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងអស់សមាសភាពគណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់អនុគណៈកម្មការទាំងអស់ ក្រោយពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិតឱ្យច្បាស់លាស់ ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត។ ក្នុងនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ហើយត្រូវប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនលើការងារទាំងនេះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

សេចក្ដីសម្រេចរបស់លោក ប៉េង ពោធិ៍សា បានសម្រេចបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានអនុគណៈកម្មការអមចំនួន៨។ គណៈកម្មការ អនុគណៈកម្មការនេះ មានភារកិច្ចចាត់ចែងរៀបចំការប្រណាំងទូក ឆ្នាំ២០២៣ នៅទន្លេវ៉ៃគោនេះ ឱ្យមានដំណើរការល្អទទួលបានជោគ ជ័យប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត និងដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាព្រះរាជពិធីបុណ្យប្រពៃណីជាតិ ស្របតាមទំនៀមទម្លាប់ ដ៏ប្រពៃរបស់ប្រជាជាតិខ្មែរ។

សូមជម្រាបថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ឆ្នាំ២០២៣នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃសៅ-អាទិត្យទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ