ព័ត៌មានជាតិ
ក្រសួងការបរទេស រៀបចំការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ច
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ច ដែលជាគំនិតផ្តួចផ្តើមរបស់ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅក្លឹបវាយកូនគោលដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលានេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ការរៀបចំការប្រកួតកីឡាវាយកូនគោលមិត្តភាពាការទូតសេដ្ឋកិច្ចនេះ ដើម្បីអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច» ដែល ក្រសួងបានដាក់ចេញកាលពីឆ្នាំ២០២១ ហើយដែលយុទ្ធសាស្ត្រនេះ នឹងរួមចំណែកធ្វើឱ្យសម្រេចបាន ចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេផ្ទះមេច្រកជា ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងនៅក្នុងពិធីប្រគល់ជ័យលាភី លោក សុខ ចិន្ដាសោភា បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃព្រឹត្តិការណ៍នេះថា «ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនាថ្ងៃនេះ គឺជា ព្រឹត្តិការណ៍កីឡាលើកដំបូងរបស់ក្រសួង ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច។ ការប្រកួតនេះ មិនមែនជាវេទិកាសម្រាប់ប្រកួតប្រជែងគ្នានោះទេ ក៏ប៉ុន្តែ នេះគឺជាវេទិកាដើម្បីបង្កើតនូវមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ អ្នកការទូត ជាមួយនឹងវិស័យឯកជននៅកម្ពុជា»។

ជាក់ស្ដែង ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនេះ ត្រូវបានដឹកនាំការប្រកួតដោយ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានបេសកកម្មការទូតស្ថាប័ន អង្គការអន្តរជាតិ មួយចំនួនប្រចាំនៅកម្ពុជា ព្រមទាំងវិនិយោគិន/ធុរជនជាតិ និងអន្តរជាតិដែលកំពុង មានប្រតិបត្តិការ នៅកម្ពុជា៕




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម