Connect with us

សន្តិសុខសង្គម

ច្រកអន្តរជាតិដូងត្រូវបានបិទទ្វារផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្នដោយសារទឹកជំនន់

បានផុស

នៅ

ច្រកអន្តរជាតិដូងគឺជាច្រកមួយដែលផ្សារភ្ជាប់រវាងស្រុកកំរៀងក្នុងខេត្តបាត់ដំបងជាមួយនឹងស្រុកពោងណាំរ៉នក្នុងខេត្តច័ន្ទបុរីហើយក៏ជាច្រកដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរទំនិញគ្រប់ប្រភេទរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃផងដែរ។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាទាំងនៅទឹកដីកម្ពុជាក៏ដូចជានៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃបានធ្វើឲ្យទឹកជំនន់ជន់ឡើងយ៉ាងលឿនបំផុតនៅក្នុងអូរព្រំដែនព្រមទាំងបានបែកសាចទៅតាមអូរនានាមួយចំនួនបង្កឲ្យលិចលំនៅឋានតាមភូមិមួយចំនួនដែលស្ថិតនៅជាប់ និងមាត់អូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបន្តថា លុះនៅវេលាម៉ោង ៣ ទៀបភ្លឺព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះទឹកអូរព្រំដែនបានជន់ឡើងយ៉ាងខ្លាំងធ្វើឲ្យលិចទៅលើផ្លូវនៃច្រកទ្វារអន្តរជាតិដូងដែលតម្រូវឲ្យភាគីកម្ពុជានិងភាគីថៃរួមគ្នាបិទរបងទ្វារដោយមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅលើយានយន្តគ្រប់ប្រភេទដោយសារតែកម្ពស់ទឹកនៅលើផ្លូវនៃច្រកចូលទៅប្រទេសថៃមានកម្ពស់ខ្ពស់ដែលអាចបង្កឲ្យយានយន្តគ្រប់ប្រភេទជួបនិងគ្រោះថ្នាក់បាន។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋថ្មើរជើងអាចចេញចូលបានតាមរយៈស្ពានដែលនៅផុតពីទឹក។

នៅពេលទៀបភ្លឺនេះដែរ ខណៈដែលទឹកជំនន់កំពុងឡើងយ៉ាងគំហុកគេសង្កេតឃើញថាទាំងលំនៅឋានពលរដ្ឋក៏ដូចជាការិយាល័យសម្រាប់ធ្វើការរបស់មន្ត្រីនានាដែលស្ថិតនៅក្នុងទីតាំងច្រកអន្តរជាតិក៏ត្រូវបានទឹកលិចគ្មានសេសសល់ឡើយហើយរហូតមកទល់នឹងព្រឹកនេះដែរទឹកក៏នៅតែបន្តឡើងឥតស្រាកស្រានដែលតម្រូវឲ្យសមត្ថកិច្ចទាំងពីរប្រទេសសម្រេច​បិទច្រកជាបណ្ដោះ អាសន្នរង់ចាំទឹកស្រកវិញទើបបើកឲ្យធ្វើចរាចរណ៍ឆ្លងកាត់វិញបាន៕ 

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម