ព័ត៌មានជាតិ
អ្នកលក់ចាបសម្រាប់លែងនៅមុខព្រះបរមរាជវាំងធ្លាក់ចុះចំណូលក្នុងរដូវភ្ជុំបិណ្ឌ
អ្នកលក់ចាបសម្រាប់លែងនៅមាត់ទន្លេមុខព្រះបរមរាជវាំង បានត្អូញត្អែរពីការធ្លាក់ចុះចំណូលនៅរដូវកាន់បិណ្ឌនេះ។

លោកយាយ សឹង មានវ័យ ៦៣ឆ្នាំ ជាអ្នកលក់ចាបតាមមាត់ទន្លេ ជាច្រើនឆ្នាំមកហើយ បានត្អូញត្អែរថា របរនេះបច្ចុប្បន្ន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកត្តាអាសធាតុ និងមិនសូវមានអ្នកមកលេងច្រើនដូចមុន។ ការធ្លាក់ចុះនេះ ប្រមាណជាង ៥០ភាគរយ ទៅហើយសម្រាប់បរិមាណលក់ ដែលនៅសល់ត្រឹម ៤០-៥០ ក្បាលនៅក្នុងមួយថ្ងៃប៉ុណ្ណោះ បើធៀបកាលពីមុនបោះឆ្នោតលក់បានចន្លោះពី ១០០ ទៅ ១៥០ ក្បាល។
លោកយាយ បានបន្ថែមថា សត្វចាបដែលលក់រាល់ថ្ងៃគឺទទួលទិញបន្តក្នុងមួយក្បាលតម្លៃ ២ ពាន់រៀល នឹងលក់ចេញ វិញសម្រាប់មួយគូរមានតម្លៃ ៥ពាន់ ទៅ ៦ពាន់រៀល។ លោកយាយ សឹង ចេញលក់តាំងព្រឹកទល់ល្ងាចប្រហែលម៉ោង ៨ ជាងទើបសម្រាក។
«សព្វថ្ងៃមានភាពស្ងប់ស្ងាត់អ្នកមកលេងតំបន់មាត់ទន្លេនេះ ទើបបណ្ដាលឱ្យលក់មិនសូវដាច់ រីឯចំណូលក៏មានការថយ ចុះដែរ។ រាល់ថ្ងៃមានការលំបាក ព្រោះការចំណាយទាំងអស់ពឹងលើរបរលក់ចាបនេះ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅម្នាក់ ឯង ក្នុងរាជធានីភ្នំពេញ»។ នេះជាការបន្ថែមរបស់លោកយាយ សឹង។
ថ្មីដ្បិតតែមុខរបរមួយនេះមានការធ្លាក់ចុះចំណូលក៏ពិតមែនក៏លោក យាយ សឹង និយាយថា «ខ្ញុំមិនលើកដៃសុំទានគេ នោះទេ ខ្ញុំសុខចិត្តរកដោយកម្លាំងញើសឈាមខ្ញុំផ្ទាល់»។
ដូចគ្នានេះដែរ កញ្ញា ចិន រស្មី មើលឃើញថា មួយរយៈកាលចុងក្រោយនេះ មានសភាពស្ងាត់ភ្ញៀវជាខ្លាំង បើទោះបីជា ស្ថិតនៅក្នុងរដូវកាន់បិណ្ឌប្រពៃណីជាតិខ្មែរយ៉ាងណាក្តី។
កញ្ញា រស្មី បានប្រកបរបរលក់ចាបនេះជាង ២ ឆ្នាំមកហើយ។ កញ្ញាបញ្ជាក់ថា សម្រាប់ស្ថានភាពធម្មតាមានភ្ញៀវ ទេសចរច្រើនទាំងខ្មែរ និងបរទេស កញ្ញា អាចលក់បានពី ១០០ ទៅ ២០០ ក្បាលនៅក្នុងមួយថ្ងៃ។ ប៉ុន្តែរយៈពេល ចុងក្រោយនេះ បានថមថយគួរឱ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃលក់បានត្រឹមតែ ៥០ ទៅ ៧០ ក្បាល ដែលទទួលបាន តម្លៃតែជាង ២ ពាន់ទៅ ៣ ពាន់រៀលប៉ុណ្ណោះ នៅមួយក្បាល។ អ្នកលក់ចាបបន្តថា ការលក់នេះ មិនទៀតទាត់នោះទេ គឺអា ស្រ័យតាមស្ថានភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រុមអ្នកលក់ចាបជាច្រើននាក់ បានលើកឡើងថា មុខរបរលក់ចាបសម្រាប់លែងនេះ ទទួលបានចំណូលត្រឹមតែមួយ រស់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនអាចមានបាននោះទេ។ ទោះយ៉ាងណា ពួកគេលើកឡើងថា ការ រកស៊ីរបរសុចរិតប្រសើរជាងធ្វើសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់សង្គមជាតិ។
សូមបញ្ជាក់ថា ការលែង «សត្វចាប» ឱ្យមានសេរីភាព ដើម្បីសុំសេចក្ដីសុខសប្បាយ និងរួចពីទុក្ខភ័យ គឺជាជំនឿរបស់ប្រជាពលរដ្ឋទូទៅ។ ជំនឿនេះ សម្រាប់អ្នកធ្វើបុណ្យមានការយល់ឃើញថា គឺជាការផ្ដល់សេរីភាពដល់សត្វ និងធ្វើឱ្យខ្លួនរួចផុតពីទុក្ខភ័យដូចសត្វទាំងនោះផងដែរ៕
អត្ថបទ៖ ផល ធារិត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ