ព័ត៌មានជាតិ
ត្រីប៉ាសាណាកបាត់ប្រមាណ១០ឆ្នាំត្រូវបានគេប្រទះឃើញនៅដងទន្លេមេគង្គខេត្តស្ទឹងត្រែង
ត្រីប៉ាសាណាកជាប្រភេទត្រីទឹកសាបមានទម្ងន់ប្រាំគីឡូកន្លះ រស់នៅក្នុងអន្លង់អភិរក្សក្នុងដងទន្លេមេគង្គលើបាត់វត្តមានអស់រយៈ ១០ ឆ្នាំកន្លងទៅ ពេលនេះត្រូវបានអ្នកនេសាទនេសាទបានរាយការណ៍សហគមន៍នេសាទរាយការណ៍ទៅរដ្ឋបាលជលផលថ្នាក់ជាតិដើម្បីយកសំណាក់ទៅពិនិត្យ(DNA)។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ត្រីប៉ាសាណាកមិនមែនជាត្រីខុសច្បាប់នោះទេ គ្រាន់តែជាប្រភេទត្រីកម្របាត់វត្តមានរយៈពេល ១០ ឆ្នាំមកហើយ ត្រីនេះលើកទី១ត្រូវបានគេប្រទះឃើញនៅទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយលើកនេះត្រូវបានគេប្រទះឃើញនៅក្នុងដងទន្លេមេគងលើក្នុងស្រុកសៀមបូក។
លោកនាយខណ្ឌបានបន្តឲ្យដឹងទៀតថា:ត្រីប៉ាសាណាកមួយក្បាលនេះមានទម្ងន់ប្រាំគីឡូកន្លះ ត្រូវបានអ្នកនេសាទនេសាទបានកាលពីថ្ងៃទី ២តុលាកន្លងទៅ បានទាក់ទងទៅរដ្ឋបាលជលផលថ្នាក់ជាតិដោយសារគាត់ជាបណ្ដាញរបស់ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបដើម្បីយកសំណាកទៅនោះ ព្រោះកន្លែងខ្ញុំអត់មានកន្លែងទុកការស្រាវជ្រាវពិសោធន៍ (DNA) ទេមានតែខាងថ្នាក់ជាតិ។

លោកនាយខណ្ឌបន្តថា៖ដើម្បីការពារត្រីដ៏កម្រនេះ លោកបានហាមប្រាមអ្នកនេសាទកុំនេសាទក្នុងអន្លង់អភិរក្ស ក្នុងគោលបំណងថែរក្សាត្រីមេពូជធំៗដែលកំពង់រស់នៅ ព្រោះវានិងបន្តពូជ ពងកូនឱ្យសម្បូរបែបឡើងវិញ។
លោកបន្តថា៖នៅតាមអន្លុងហាមឃាត់ទាំងនេះបងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយជួយ រាយការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តី ក៏នៅតែខុសច្បាប់ដែរ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់ គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍និងធ្វើការឃាត់ខ្លួន ដកហូត យកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។

សូមបញ្ជាក់ថា៖កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង មានចំនួន៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោងបាន ១៦ កន្លែង ស្មើនឹង ៥៧ ពោង និងបោះបង្គោលព្រំប្រទល់កន្លែង អភិរក្សជលផល ចំនួន ០១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕

អត្ថបទ៖ ងិន លីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង