ព័ត៌មានជាតិ
ស្នងការខេត្តកំពត ព្រមានដកចេញពីក្របខណ្ឌចំពោះនគរបាលណាពាក់ព័ន្ធនឹងគ្រឿងញៀន
ស្នងការនគរបាលខេត្តកំពត បានប្រកាសចាត់វិធានការ និងបណ្ដេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តកំពតរូបណា ដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

ការប្រកាសព្រមានបណ្ដេញចេញពីក្របខណ្ឌពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមដ៏ក្ដៅគគុករបស់ជាតិ ដែលត្រូវដោះស្រាយជាបន្ទាន់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់នូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់របស់ជាតិ តំបន់ និងសកលលោកទាំងមូល។
ឈរលើជំហរយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលមានលោកឧត្តសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ជាស្នងការ បានប្រកាសជាសាធារណៈ តាមរយៈសំណេរនៅលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ថា៖ «ក្នុងករណីមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពតរូបណាដែលពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ»។ ការប្រកាសរបស់ស្នងការនគរបាលខេត្តកំពតនេះទៀតសោត ក៏ស្របពេលក្រសួងការពារជាតិ ទើបតែសម្រេចលុបឈ្មោះនាយកទាហាននៃកងយោធពលខេមរភូមិន្ទម្នាក់ ចេញពីក្របខណ្ឌ កាលពីពេលថ្មីៗនេះ ក្រោយនាយទាហានរូបនេះ បានប្រើប្រាស់គ្រឿងញៀន។

ក្នុងពិធីសំណេះសំណាលជាមួយកងទ័ព កាលពីពេលថ្មីនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះទាហានណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស និងសេពគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ បានព្រមានដកចេញពីក្របខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយចំពោះនាយទាហានដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ប្រមុខការពារជាតិកម្ពុជារូបនេះ ក៏បានណែនាំឱ្យមានការធ្វើតេស្តសារធាតុញៀន នៅមុនពេលប្រឡងចូលក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏ធ្លាប់បានប្រកាសដូចគ្នានេះដែរ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យបន្តទប់ស្កាត់ការផលិត ចែកចាយ ជួញដូរគ្រឿងញៀន ដោយរកវិធីសាស្ត្រថ្មីៗផ្សេងទៀត ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានបញ្ហាគ្រឿងញៀននៅក្នុងសង្គម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ថែមទាំងបានព្រមានដកក្របខណ្ឌមន្ត្រី ឬកងកម្លាំងប្រដាប់អាវុធរូបណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា