ព័ត៌មានជាតិ
ក្រុមហ៊ុន Visa និង ធនាគារឯកទេសវីង ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ថ្មី តាមរយៈប្រព័ន្ធអនឡាញថ្មី
Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ឈានមុខគេនៅក្នុងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត កំពុងចាប់ដៃគូសហការដើម្បីផ្តល់ជូននូវសេវាកម្ម ‘Wing Virtual Visa Card’ ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ដោយយកបទពិសោធន៍របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយ ក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង។» លោកបន្តទៀតថា៖ «តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង អាចបង្កើត ‘Wing Virtual Visa Card’ និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង។»

ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេតបានគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាននិងការកំណត់ឥណទានអថេរ។។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «តាងនាមឲ្យ Visa យើងមានមោទនភាពក្នុងការធ្វើជាដៃគូសហការជាមួយក្រុមហ៊ុន ដែលមានភាពច្នៃប្រឌិតដូចជាធនាគារឯកទេស វីង ក្នុងការណែនាំនូវបច្ចេកវិទ្យាទូទាត់តាមរយៈឌីជីថលថ្មី ដែលអាចនឹងជួយជំរុញឲ្យប្រទេសរបស់យើង បោះជំហានកាន់តែខិតជិតទៅនឹងចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយទៅជាប្រទេសមួយដែលមិនប្រើប្រាស់ក្រដាសប្រាក់» ។ អ្នកស្រីបន្តទៀតថា៖ «ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩បានធ្វើឲ្យសាធារណជនមានទំនោរចង់ជៀសវាងកន្លែងសាធារណៈ ព្រមទាំងជំរុញឲ្យពួកគាត់មានការផ្លាស់ប្តូរដោយជ្រើសរើសការទិញទំនិញតាមរយៈអ៊ីនធើណេតវិញ ហើយមធ្យោបាយទូទាត់បែបឌីជីថលដូចជា កម្មវិធីស្មាតហ្វូនវីង កាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ផងដែរ។ តាមរយៈការណែនាំ Wing Virtual Visa Card អ្នកប្រើកម្មវិធីហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ិនធើណេត ឥឡូវនេះអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព រហ័ស និង ងាយស្រួលជាងមុន»។

ភាពជាដៃគូនេះបានដាក់រួមបញ្ចូលនូវជំនាញឯកទេស និងបច្ចេកវិទ្យារបស់ Visa ក្នុងការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិក រួមជាមួយនឹងធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរសព្ទដៃឈានមុខគេនៅកម្ពុជា។ បន្ទាប់ពីបានបើកដំណើរការនៅឆ្នាំ ២០០៩ ធនាគារឯកទេស វីង បានបង្កើតបណ្តាញយ៉ាងទូលំទូលាយ និងបានណែនាំសេវាកម្មជាច្រើនដល់អតិថិជនរបស់ខ្លួន រួមមាន៖ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទិញទំនិញតាមអ៊ីនធើណេត និងការទូទាត់តាមរយៈQRកូដជាដើម។ ធនាគារឯកទេស វីង បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់គណនីធនាគារ តាមរយៈការធ្វើបរិយាបន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។
លោក ម៉ានូ ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ជាមួយការរីករាលដាលនៃជំងឺរាតត្បាត ដែលបានជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេស វាមានសារសំខាន់ណាស់ដែលយើងបង្កើនសេរីភាពជូនដល់អតិថិជនក្នុងការបញ្ជាទិញទំនិញ និងធ្វើប្រតិបត្តិការចាំបាច់របស់ពួកគេ តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព» ។

អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជ្រើសរើសប្រើ Wing Virtual Visa Card អាចចូលរួមក្នុងកម្មវិធីពិសេសៗជាច្រើន រួមមានទាំងកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ការទទួលបានលុយត្រលប់មកវិញភ្លាមៗពីការជិះ Grab និងការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញតាមអនឡាញជាដើម។ ព័ត៌មានលម្អិតស្តីពីការផ្តល់ជូននេះ នឹងមានប្រកាសផ្សាយតាម Facebook ផ្លូវការរបស់ ធនាគារឯកទេស វីង ក្នុងពេលឆាប់ៗនេះ៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ