ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនឹងពង្រីកលូប្រឡាយឲ្យធំជាងមុនដើម្បីបញ្ចៀសការជន់លិច
រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ ដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុននិងការដំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈលោកដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ការរៀបចំប្រព័ន្ធលូប្រឡាយរំដោះទឹកបានល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអន្តរជាតិនិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទោះបីជាយ៉ាងណាក្តីក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារឲ្យរួមគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបញ្ចៀសឲ្យបានពីការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។
លោក ឃួង ស្រេង បន្តថា ការប្រជុំនេះមានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូប្រឡាយឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញឲ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បានយូរអង្វែងពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺកុំចូលមករាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្ថែមទៀតថា តាមគោលការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល ៤ ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដីឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញរៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីអនុវត្តលើការងារនេះបន្តទៀត។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងក៏បានលើកឡើងពីការគិតគូរចំពោះប្រព័ន្ធលូប្រឡាយ ដែលត្រូវកែលម្អឡើងវិញ ពិសេសគឺការពង្រីកប្រឡាយបង្ហូរទឹកពីតូចទៅធំ ការដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុននិងការដំឡើងស្ថានីយបូមទឹកថ្មីថែមទៀត។ លោកបន្តថា ស្របពេលដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានភាពស៊ីវីល័យ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញបានយូរអង្វែងចាប់ពី ២០ ទៅ ៣០ ឆ្នាំ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងផងដែរថា ការស្ថាបនាប្រព័ន្ធ លូ នៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២២ ស្ថាបនាបានបណ្តាញលូប្រវែងជាង ៩២៤ គីឡូម៉ែត្រ ហើយនឹងបន្តស្ថាបនាប្រព័ន្ធលូប្រឡាយជាបន្តបន្ទាប់ទៀត។ បញ្ហាសំខាន់គឺត្រូវរក្សាឲ្យបាននៅអាងស្តុបទឹកដើម្បីរំដោះទឹកចេញពីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់