ព័ត៌មានជាតិ
ធនាគារហត្ថាបដិសេធការចុះផ្សាយថា មន្ត្រីធនាគារបង្ខំឱ្យអតិថិជនលក់ទ្រព្យសម្បត្តិដើម្បីសងធនាគារ
ធនាគារហត្ថា បានចេញសេចក្តីបំភ្លឺចំពោះការចុះផ្សាយថា មន្ត្រីធនាគារហត្ថា បានបង្ខំឱ្យអតិថិជនម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ។

ក្នុងសេចក្តីបំភ្លឺ មានខ្លឹមសារដូច្នេះថា«នាពេលថ្មីៗកន្លងមកនេះ ធនាគារហត្ថា បានសង្កេតឃើញថា មានបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានផ្សាយព័ត៌មានប្រាសចាកពីការពិត ក្នុងន័យញុះញង់ ចោទប្រកាន់ និងបង្ហូចកេរ្តិ៍ឈ្មោះ ធនាគារហត្ថា ដោយបានចុះផ្សាយថា៖ មន្ត្រីធនាគារហត្ថា បានបង្ខំឱ្យអតិថិជនម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ។
ករណីនេះធនាគារហត្ថា បានធ្វើការបំភ្លឺ និងបញ្ជាក់ថា ពុំមានករណីដូចការចោទប្រកាន់ និងបង្កាច់ បង្អួច ខាងលើនោះឡើយ។ កន្លងមកមន្រ្តីធនាគារហត្ថា តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវដំណោះ ស្រាយប្រកបដោយភាពទន់ភ្លន់ មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានការយោគយល់អធ្យាស្រ័យ យ៉ាងច្រើនជាមួយអតិថិជនរបស់ខ្លួន។
ធនាគារហត្ថា ប្រកាន់ខ្ជាប់ជានិច្ចវិជ្ជាជីវៈក្នុងការធ្វើអាជីវកម្ម និងជាគ្រឹះស្ថានដែលបម្រើសេវាហិរញ្ញវត្ថុប្រកបដោយភាពកក់ក្ដៅ តម្លាភាព និងសុក្រឹតភាព ដើម្បីការរីកចម្រើនរបស់សាធារណជនទូទៅ។ ធនាគារហត្ថា បាននិងកំពុងអនុវត្តយ៉ាងពេលលេញនូវយន្តការ ច្បាប់តាមផ្លូវតុលាការ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការលក់ទ្រព្យសម្បត្តិសង បំណុល ចំពោះអតិថិជនណាដែលមានលទ្ធភាពសង តែពុំមានឆន្ទៈសង។
នៅក្នុងខ្លឹមសារដដែលនេះ ធនាគារហត្ថា ក៏បានអរគុណដល់អតិថិជន និងសាធារណជនទាំងអស់ ដែលតែងតែគាំទ្រ និងបន្តការគាំទ្រសេវាកម្មរបស់ ធនាគារហត្ថា កន្លងមកផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ