Connect with us

ព័ត៌មានជាតិ

ផ្លូវវាងក្រុងកំពតស្ថាបនារួចរាល់ ១០០% បញ្ចៀស​រថយន្ត​ធុនធ្ងន់បើកចូលក្រុង

បានផុស

នៅ

ផ្លូវវាងក្រុងកំពតដែល​ពីមុននៅពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចមិនអាចធ្វើដំណើរបាននោះ បច្ចុប្បន្នស្ថាបនារួចរាល់ 100%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ផ្លូវវាងក្រុងកំពត​ស្ថាបនាជួសជុលរួចរាល់ សកម្មភាពចរាចរណ៍ភ្ញៀវទេសចរនិងអន្តរជាតិបានធ្វើដំណើរឆ្លងកាត់បាន​ល្អប្រសើរជាបណ្ដើរៗឡើងវិញ។ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ក៏​បានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងនៅពេលផ្លូវនេះបានស្ថាបនាជួសជុលរួចរាល់ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់នឹងមានភាពល្អប្រសើរឡើងវិញ។

ម្ចាស់ការ៉ាស់ហាងលក់គ្រឿងបន្លាស់រថយន្តសុំមិនបញ្ចេញឈ្មោះបាននិយាយឱ្យដឹងថា ​ក្រោយ​គម្រោង​ស្ថាបនាថ្នល់ផ្លូវវាងក្រុងកំពតបានរួចរាល់ មានអ្នកចូលមក​ជួសជុលនិង​ទិញគ្រឿងបន្លាស់រថយន្តបានគ្រាន់បើ​​ដោយសារតែកត្តាផ្លូវថ្នល់ស្អាតក្នុងការធ្វើដំណើរក៍បានស្រួល។

ការស្ថាបនា​ផ្លូវវាងក្រុងកំពតក៏​មានការ​រៀប​​ចំ​ដាក់ឃឿនចំកណ្ដាល ហើយ​មានការ​ពង្រឹងគុណភាព​សាងសង់​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង។

វិស្វករប្រចាំការដ្ឋានសាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក ចិន បានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះ​មានប្រវែង ៣,៦៧០ ម៉ែត្រ ដែលស្ថាបនាជា​ប្រភេទ​ផ្លូវកៅស៊ូ DBST និង​ដែល​បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាជួសជុលឡើងវិញនៅក្នុងខែមេសា ឆ្នាំ ២០២២។

ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេសដែលមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងធានាគុណភាពជាប់បានយូរអង្វែងជាងការសាងសង់ពីមុនៗ ពីព្រោះផ្លូវវាងក្រុងនេះ​សម្រាប់ប្រើបញ្ចៀសរថយន្តធុនធំ ដោយមិនឲ្យបើកបរចូលឆ្លងកាត់ក្នុងក្រុងកំពតនោះឡើយ ហើយផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៣ នៅត្រង់ចំណុចក្លោងទ្វារខេត្តឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣៣ បន្តទៅកាន់តភ្ជាប់ជាមួយនិងខេត្តកែប៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥៦ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម