Connect with us

ព័ត៌មានជាតិ

​កម្ពស់ទឹកជំនន់នៅខេត្តកំពង់ធំ​នៅតែស្ថិតលើសកម្រិតប្រុងប្រយ័ត្ន​

បានផុស

នៅ

ស្ថានភាពកម្ពស់ទឹកជំនន់នៅខេត្តកំពង់ធំនៅមិនទាន់ធូរស្រាលបើទោះបីទឹកបានស្រក ប៉ុន្តែកម្ពស់​ទឹក​នៅតែស្ថិតក្នុងកម្រិតខ្ពស់ជាងប្រកាសឱ្យប្រុងប្រយ័ត្ន។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនៅថ្ងៃទី ០៤ ខែតុលានេះ​បាន​ជំរុញអាជ្ញាធរពាក់ព័ន្ធ ជាពិសេស​​ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយពីការថែរក្សាសុខភាព និងទីកន្លែងគ្រោះថ្នាក់ផ្សេងៗ​ដល់ប្រជាពលរដ្ឋ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តកំពង់ធំបានបន្តថា អាជ្ញាធរក្រុងស្រុក ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់​ពីការលិចលង់ខ្នងផ្ទះ ក៏ដូចជាការ ខូចខាត់ដំណាំស្រូវ ដំណាំរួមផ្សំ ក៏ដូចជាត្រៀមនូវស្បៀង​អាហារបម្រុង។

ជាមួយគ្នានេះ អាជ្ញាធរ និងមន្ត្រី ជំនាញត្រូវបន្តចុះផ្សព្វផ្សាយបញ្ហាសុខភាព ជាពិសេស ត្រូវមានការប្រុងប្រយ័ត្ននៅទីកន្លែងមានការគ្រោះថ្នាក់។ បើតាមលោក ងួន រតនៈ បច្ចុប្បន្ននេះ ស្ថានភាពទឹកស្ទឹងសែន នៅស្ថានីយសណ្តាន់ ស្ថានីយ៍កំពង់ធំ កំពុងស្រកចុះ បន្តិចក៏ពិតមែន ប៉ុន្តែកម្ពស់ទឹក ស្ថិតនៅលើប្រកាសឲ្យមានការប្រុងប្រយ័ត្នដដែល។

លោកអភិបាលខេត្តបញ្ជាក់ថា ស្ថានភាពទឹកនៅតែលើសកម្ពស់ឲ្យប្រុងប្រយ័ត្ននេះ ធ្វើប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន មានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ក្រុងស្ទឹងសែន និងមួយទៀតនៃស្រុកកំពង់ស្វាយ ក៏កំពុងតែរងផលប៉ះពាល់ខ្លាំងផងដែរ។

ចំពោះស្ថានភាពទឹកស្ទឹងស្ទោងហក់ឡើងវិញបន្តិច ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ខ្លាំង។ ក្នុងនោះមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត ចេញសេចក្តីប្រកាសបិទផ្លូវលេខ២៦៤G ស្ថិតនៅភូមិក្រសាំង ឃុំពពកស្រុក ស្ទោង ផ្លូវជាតិលេខ ៥០C តភ្ជាប់ពីក្រុងស្ទឹងសែន ទៅខេត្តកំពង់ឆ្នាំង និងលេខ ២៦៤C ភ្ជាប់ពីក្រុងស្ទឹងសែន ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។

​លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ថា ​ទឹកជំនន់ស្ទឹងសែនមិនទាន់ស្រកផុត កម្ពស់ទឹកនៅលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នជិត ២ តឹក ដែលត្រូវការពេលវេលា២ ថ្ងៃទៅ ៣ ថ្ងៃទៀត ទើបស្ថានភាពល្អប្រសើរឡើងវិញ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា នៅខេត្តកំពង់ធំប៉ះពាល់ក្រុងស្រុកចំនួន ២៩ ឃុំសង្កាត់ និងប្រជាជនជាង ៦ ពាន់គ្រួសារ ផ្ទះ ២ ៧០៥ ខ្នង និងស្រូវ ៣ ៥៦២ គ្រួសារ និងជម្លៀស ២១៣ គ្រួសារ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម