Connect with us

ព័ត៌មានជាតិ

អតីតអភិបាលខេត្ត ៦រូប កំពុងកាន់តំណែងជាន់ខ្ពស់នៅក្រសួងការពារជាតិ

បានផុស

នៅ

ក្នុងអាណត្តិទី៧នេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជា បានផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ទាំងក្បាលម៉ាស៊ីនរដ្ឋសភា និងទាំងក្នុងជួរសមាសភាពរាជរដ្ឋាភិបាល ដែលក្នុងនោះ អតីតអភិបាលរាជធានី-ខេត្តជាច្រើន ក៏បានទទួលតំណែងជាន់ខ្ពស់មួយចំនួននៅតាមក្រសួងស្ថាប័នរដ្ឋដែរ។ ជាក់ស្ដែង នៅក្រសួងការពារជាតិ មានអតីតអភិបាលខេត្ត ៦រូបកំពុងកាន់តំណែងជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ខណៈរដ្ឋមន្ត្រីក្រសួងនេះ ក៏មានអតីតភាពជាអភិបាលខេត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងចំណោមរដ្ឋលេខាធិការក្រសួងការពារជាតិសរុបចំនួន៤៤រូប និងអនុរដ្ឋលេខាធិការចំនួន៤២រូប គឺមានរដ្ឋលេខាធិការ៤រូប និងអនុរដ្ឋលេខាធិការ២រូប គឺជាអតីតអភិបាលខេត្ត។ ឥស្សរជនជាអតីតអភិបាលខេត្តទាំង៦រូបនេះ រួមមាន៖

១/ លោកនាយឧត្តមសេនីយ៍ ជៀង អំ

លោក ជៀង អំ បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ តាំងពីឆ្នាំ២០១៦ ហើយនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលទី៧នេះ លោក ក៏បានបន្តរក្សាតំណែងនេះដដែល។ ក្នុងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក ជៀង អំ ទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានយោធសេវា។ មុនក្លាយជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិនេះ លោក ជៀង អំ ជាអតីតអភិបាលកំពង់ចាម នៅចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥ ហើយក្រោយមក លោក បានផ្លាស់មកកាន់ជាអភិបាលខេត្តស្វាយរៀង នៅចន្លោះឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦។

២/ លោកនាយឧត្តមសេនីយ៍ យន្ត មីន

លោក យន្ត មីន គឺជាអតីតអភិបាលខេត្តព្រះសីហនុ ដែលត្រូវបានតែងតាំងនៅឆ្នាំ២០១៥។ ប៉ុន្តែ កាន់តំណែងបានរយៈពេល៤ឆ្នាំ ពោល គឺនៅឆ្នាំ២០១៩ លោក យន្ត មីន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា បញ្ចប់តំណែងពីអភិបាលខេត្តនេះ ហើយប្រកាសតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិនាយឧត្តមសេនីយ៍ រហូតមកដល់អាណត្តិទី៧នេះ។ ក្នុងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងអាណត្តិថ្មីនេះ លោក យន្ត មីន ត្រូវបានលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ភារកិច្ចដឹកនាំលើការងារអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយកដ្ឋានបញ្ជូនសារ។ អតីតអភិបាលខេត្តព្រះសីហនុរូបនេះ ក៏ធ្លាប់មានតួនាទីជាមេបញ្ជាការយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងដែរ។

៣/លោកនាយឧត្តមសេនីយ៍ ប៊ុន លើត

លោក ប៊ុន លើត ជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានអតីតភាពជាអភិបាលខេត្តកោះកុង។ លោក ប៊ុន លើត បានធ្វើជាអភិបាលខេត្តកោះកុង តាំងពីឆ្នាំ២០០៩ បន្ទាប់ពីអភិបាលខេត្តចាស់ លោក យុទ្ធ ភូថង។ នៅក្នុងឆ្នាំ២០១៧ លោក ប៊ុន លើត ត្រូវបានបញ្ចប់តំណែងជាអភិបាលខេត្ត ដោយត្រូវមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។ តែយ៉ាង ណា មិនបានប៉ុន្មាន លោក ប៊ុន លើត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឱ្យកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដោយលោក ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារនាយកដ្ឋានវិស្វកម្ម ។

៤/ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង

លោក ឃឹម ប៊ុនសុង ជាអតីតអភិបាលខេត្តមួយរូប ដែលទទួលបានការតែងតាំងតំណែងនៅកម្រិតនយោបាយ ជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីឆ្នាំ២០១៨ គឺក្រោយពេលដែលលោក ត្រូវបានបញ្ចប់តំណែងពីអភិបាលខេត្តសៀមរាប។ លោក ឃឹម ប៊ុនសុង បានធ្វើជាអភិបាលខេត្តសៀមរាប កាលពីចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ សព្វថ្ងៃ លោក ឃឹម ប៊ុនសុង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលបន្តុកលើការងារមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។

៥/ លោកឧត្តមសេនីយ៍ឯក ស ថាវី

លោក ស ថាវី ជាអតីតអភិបាលខេត្តឧត្តរមានជ័យ ដែលទទួលបានការតែងតាំង កាលពីឆ្នាំ២០១៣ ហើយបានបញ្ចប់តំណែងនេះវិញ នៅឆ្នាំ២០១៨។ ក្រោយការបញ្ចប់តំណែងអភិបាលខេត្ត លោក ស ថាវី ក៏ទទួលបានការតែងតាំងមុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រហូតដល់អាណត្តិថ្មីនេះ។

៦/ លោកឧត្តមសេនីយ៍ សួន បវរ

លោក សួន បវរ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានអតីតភាពជាអភិបាលខេត្តបន្ទាយមានជ័យ។ លោក សួន បវរ ធ្វើជាអភិបាលខេត្តបានត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ពោល គឺចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ហើយក៏ត្រូវបាន តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

អនុរដ្ឋលេខាធិការក្រសួងការពារជាតិទាំងពីររូបនេះ គឺលោកឧត្តមសេនីយ៍ឯក ស ថាវី និងលោកឧត្តមសេនីយ៍ឯក សួន បវរ ត្រូវបានលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ភារកិច្ចលើការងារកិច្ចការព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្ករថៃ
ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ៖ ការនាំចេញអង្ករនឹងធ្លាក់ចុះឆ្នាំនេះ ខណៈការប្រកួតប្រជែងកើន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បើកទំព័រឆ្នាំ២០២៥ បានត្រឹមមួយខែអាមេរិក  ជួបសោកនាដកម្មផ្ទួនៗ

សន្តិសុខសង្គម១១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

សន្តិសុខសង្គម១១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៥ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម