ព័ត៌មានជាតិ
ទិវាគ្រូបងៀន ២០២៣ នឹងប្រារព្ធក្រោមអធិបតីភាពលើកដំបូង នៃសម្តេចធិបតី ហ៊ុន ម៉ាណែត
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ការប្រារព្ធទិវាគ្រូបងៀន ៥ តុលា ២០២៣ ដែលក្រសួងនឹងរៀបចំប្រារព្ធ ពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាលើកទី១ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃ ក្រោម និងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២០០០ នាក់ ព្រមទាំងមានការផ្សាយផ្ទាល់តាមរយៈបណ្តាញ ហ្វេសប៊ុក (Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖
១. ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ “ផ្នែកស្មូតកំណាព្យ និងពានរង្វាន់ សម្ដេច ព្រះសង្ឃរាជ ជួន ណាត ផ្នែកតែងនិពន្ធ” ដល់ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣
២. បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំ ចំនួន ១១រូប ដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ នៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២

៣. បឋកថា ស្ដីពី “បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្តមភាព”
៤. វេទិកាតុមូលលើប្រធានបទ “ទស្សនៈរួមស្តីពីសាលារៀនគំរូ” ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមតាមដាននិង ចែករំលែកការផ្សាយផ្ទាល់ នៃអង្គពិធីនេះឱ្យបានទូលំទូលាយ។

គួរបញ្ជាក់ថា ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ។ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល