Connect with us

ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានភាពយន្ត ឆ្លើយតបនឹង «ក្រុមចម្រៀង ក្មេងខ្មែរ» ពាក់ព័ន្ធនឹងបញ្ហាសុំសិទ្ធិថតនៅតំបន់ប្រាសាទ

បានផុស

នៅ

លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្ត បញ្ជាក់ថា យោងតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ (MV) គឺត្រូវសុំការអនុញ្ញាតថតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីក្រុមចម្រៀងក្មេងខ្មែរ បានបង្ហាញពីការត្អូចត្អែរ របស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមថា ចង់ថតបទចម្រៀងនៅប្រាសាទបឹងមាលា ហើយត្រូវសុំច្រើនដំណាក់កាល។

បើតាមប្រធាននាយកដ្ឋានភាពយន្តរូបនេះ ការស្នើសុំលិខិតអនុញ្ញាតថត គឺត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង (ចម្រៀងកាយវិការ)។ លោកបន្ថែមដែរថា ការផ្តល់លិខិតអនុញ្ញាតថតនេះ គឺមានរយៈ ចន្លោះពេល ទៅតាមប្រភេទនៃការស្នើសុំ ដោយសម្រាប់ភាពយន្ត នឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃ (នៃថ្ងៃធ្វើការ) និងរយ:ពេល ៥ថ្ងៃ សម្រាប់ចម្រៀងកាយវិការ។

លោក ប៉ុក បូរ៉ាក់ បញ្ជាក់ទៀតថា ពេលទទួលបានលិខិតអនុញ្ញាតថតហើយ ផលិតករ ត្រូវយកលិខិតអនុញ្ញាតថតនេះ ជូនទៅអាជ្ញាធរអប្សរា ប្រសិនបើករណីថតនៅតំបន់ប្រាសាទអង្គរ ដោយត្រូវបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលា​ថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្រួលសម្រួល។ លោកថា “ការរៀបរាប់ខាងលើនេះ ខ្ញុំមិនសំដៅដល់ ការថត Vlog ឬការថតឯកជនផ្សេងនោះទេ”៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម