ព័ត៌មានជាតិ
ខេត្ត៧បន្តរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋជិត៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង២ម៉ឺនហិកតា
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៤តុលានេះថា ខេត្តចំនួន៧នៅបន្តរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន២៨៧១៦គ្រួសារលិចផ្ទះ១៥៣៩៣ខ្នង ជម្លៀសប្រជាពលរដ្ឋ១៨១០គ្រួសារ ដំណាំស្រូវ២១៨៥០ហិកតានិងដំណាំរួមផ្សំ៤១៧២ហិកតា។

លោកបានបន្តថា ខេត្តចំនួន៧រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងនោះខេត្តពោធិ៍សាត់ប៉ះពាល់៤ក្រុងស្រុកស្មើ២៥ ឃុំសង្កាត់ប៉ះពាល់ប្រជាពលរដ្ឋ៩១៩៦គ្រួសារផ្ទះ៨១០៨ខ្នងជម្លៀសប្រជាពលរដ្ឋ១៣៩៧គ្រួសារ បានត្រឡប់មកផ្ទះវិញហើយស្រូវ៧១៩៩ហិកតា និងដំណាំរួមផ្សំចំនួន២៤៤០ហិកតា ខេត្តបាត់ដំបងប៉ះពាល់៩ក្រុងស្រុកស្មើនឹង៣៤ឃុំសង្កាត់ប៉ះពាក់ប្រជាពលរដ្ឋ៦១១៧គ្រួសារជម្លៀសប្រជាពលរដ្ឋ២០០គ្រួសារបានវិលត្រឡប់មកផ្ទះវិញហើយស្រូវ៣០៣៤ហិកតានិងដំណាំរួមផ្សំ១៧៣២ហិកតាខេត្តសៀមរាបប៉ះពាល់៧ក្រុងស្រុក ស្មើនឹង២៧ឃុំសង្កាត់ប៉ះ៥៤៥០គ្រួសារផ្ទះ៣៣៣៨ខ្នងនិងដំណាំស្រូវ៧២៤៤ហិកតា ខេត្តកំពង់ធំប៉ះពាល់៧ក្រុងស្រុកស្មើនឹង២៩ឃុំសង្កាត់ប៉ះពាល់ប្រជាពលរដ្ឋចំនួន៦៩៧៧គ្រួសារផ្ទះ៣៧២៥ខ្នងជម្លៀសប្រជាពើរដ្ឋ២១៣គ្រួសារនិងដំណាំស្រូវ៣៧៥៦ហិកតាខេត្តព្រះវិហារប៉ះពាក់ស្រុកត្បែងមានជ័យនិងក្រុងព្រះវិហារប៉ះពាល់ប្រជាពលរដ្ឋចំនួន៤០៦គ្រួសារនិងស្រូវ៣៧០ហិកតា ខេត្តបន្ទាយមានជ័យប៉ះពាល់ស្រុកមង្គលបុរីប៉ះពាល់ប្រជាពលរដ្ឋ៥២គ្រួសារនិងស្រូវ១៧៤ហិកតា និង ខេត្តកណ្តាលប៉ះពាល់៣ក្រុងស្រុកស្មើនឹង៩ឃុំសង្កាត់ប៉ះពាល់ប្រជាពលរដ្ឋ៥១៨គ្រួសារផ្ទះ២២២ខ្នងនិងដំណាំស្រូវ៧៣ហិកតា។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣នេះបានប្រកាសថា ចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី៦ ខែតុលា នេះ ប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់គ្របដណ្ដប់នៃបណ្ដាខេត្តក្រុងទាំងអស់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៤០-៦០%៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ