Connect with us

ព័ត៌មានជាតិ

អាមេរិក​បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​លើការងារបរិស្ថាន

បានផុស

នៅ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​នៅ​កម្ពុជា ​នា​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០២៣ នេះ ក្នុង​ជំនួប​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​ចិរភាព គឺ​ជា​កត្តា​សំខាន់​មួយ​​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​​រវាង​សហរដ្ឋ​អាម៉េរិក និង​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក បាន​គូស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ ដែល​មាន​កន្លង​មក​លើ​កិច្ច​ការពារ​សត្វព្រៃ Mekong US និង ព្រៃ​ឡង់​បៃតង។

លោកអះអាង​ដែរ​ថា «សហរដ្ឋ​អាម៉េរិក បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​កិច្ច​សហប្រតិបត្តិការ​បន្ត លើ​ការ​អភិវឌ្ឍ​អនាគត​បៃ​​តង (Green future) តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​វេទិកា​នៃ​កិច្ច​ប្រជុំ​កំពូល​​ស្តីពី ការ​ប្រែប្រួល​អាកាសធាតុ (Cambodia Climate Summit) ដែល​រៀប​ចំ​នៅ​ខែ​វិច្ឆិកាខាង​មុខ​។ លើស​ពី​នេះ សហរដ្ឋ​អាម៉េរិក​ ក៏​បាន​ផ្តល់​ហិរញ្ញប្បទាន​ច្រើន​ជាង​គេ​ដល់​មូលនិធិ​អាកាសធាតុ​បៃតង ដើម្បី​ឆ្លើយតប​នឹង​​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​កម្ពុជា​»។ 

បន្ថែម​ពី​នេះ ឯកអគ្គ​រដ្ឋទូត​​សហរដ្ឋ​អាម៉េរិក ក៏​បាន​ស្នើ​សុំ​រដ្ឋមន្ត្រី​​ស្វែង​យល់​ពី​ការងារ​អាទិភាព​របស់​ក្រសួងបរិស្ថាន​។

ឆ្លើយ​តប​ទៅ​កាន់ ឯកអគ្គ​រដ្ឋទូត​​សហរដ្ឋ​អាម៉េរិក​ លោក អ៊ាង សុផល្លែត លើក​ឡើង​ពី​ការងារ​អាទិភាព​ដែល​ក្រសួង​បាន​ដាក់​ចេញ ៣​ចំណុច​។ ទី​១ គឺ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ប្លាស្ទិក ដោយ​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស ដែល​ជា​យុវជន​ជំនាន់​ក្រោយ​ជាង ១.៤លាន​នាក់ ។ ទី​២ គឺ​ការ​ស្តារនិង​ដាំ​ដើម​ឈើ​ឡើង​វិញ ដើម្បី​ឆ្ពោះ​ទៅ​ទទួល​បាន​នូវ​អព្យាក្រឹត​កាបូន និង​ការ​លើក​កម្ពស់​ជីវភាព​​ប្រជា​សហគមន៍ ឆ្លើយ​តប​ទៅ​នឹង​ការ​​ប្រែប្រួល​អាកាសធាតុ និង ​ទី៣ ចូលរួម​ជា​មួយ​ដៃ​​គូរ​អន្តរជាតិ​ដោះ​ស្រាយ​បញ្ហា​សកល ដែល​យក​ចិត្ត​ទុកដាក់​ជា​ចម្បង​ទៅ​លើ​ការ​​ប្រែប្រួល​អាកាស​ធាតុ។

លោក អ៊ាង សុផល្លែត ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សហរដ្ឋ​អាម៉េរិក ដែល​បាន​រួម​ចំណែក​ក្នុង​ការពារ​ធនធាន​ធម្មជាតិ និង​កិច្ច​សហការ​ទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម