Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងការអប់រំនៅថ្នាក់មតេយ្យដល់ថ្នាក់ទី ១២ ដើម្បីឲ្យវិស័យអប់រំរីកចម្រើនខ្លាំង

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យពង្រឹងការអប់រំនៅថ្នាក់មតេយ្យដល់ថ្នាក់ទី ១២ ហើយប្រសិនបើពង្រឹងបាន នឹងធ្វើឲ្យវិស័យអប់រំរបស់កម្ពុជា រីកចម្រើនខ្លាំង។ ការណែនាំនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មូលដ្ឋាននៃការអប់រំ គឺត្រូវពង្រឹងពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ១២ ហើយបើពង្រឹងបាន នោះវិស័យអប់រំរបស់កម្ពុជា នឹងមានភាពខ្លាំងហើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «មូលដ្ឋាននៃការអប់រំ ត្រូវគិតហើយយើងផ្ដោតទៅលើការពង្រឹងថ្នាក់មូលដ្ឋាន ពីមតេយ្យដល់ទី ១២ ពង្រឹងអាហ្នឹងបានវិស័យអប់រំយើងខ្លាំងហើយ មែនថានិយាយចឹងរដ្ឋាភិបាលអត់គិតគូរពីពង្រឹងឧត្ដមសិក្សា អត់គិតគូរ អត់ទេ យើងពង្រឹងដូចគ្នាបន្តទៀត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផែនការអភិវឌ្ឍវិស័យអប់រំជារួម ត្រូវដាក់ចេញរួចហើយ តែវិធានការគន្លឹះត្រូវតែគិតគូរខ្លាំង ទៅលើការពង្រឹងថ្នាក់មូលដ្ឋានពីមតេយ្យដល់ថ្នាក់ទី ១២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម