ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច នៅតែលើកកម្ពស់វិស័យគាំពារសង្គម និងសមាគមមនុស្សចាស់ស្រប
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស បានថ្លែងថា ក្រសួងសង្គមកិច្ច មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មានវិស័យគាំពារសង្គម និងសមាគមមនុស្សចាស់នៅកម្ពុជាផងដែរ។

លោក តូច ចាន់នី ថ្លែងបែបនេះ ក្នុងពេលតំណាងលោករដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចក្នុងសិក្ខាសាលាស្ដីពីកិច្ចគាំពារសង្គម និងសមាគមមនុស្សចាស់នៅកម្ពុជាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះដែរ ក៏មានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងផែនការ, តំណាងក្រសួងសុខាភិបាល, តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, អង្គការមនុស្សចាស់កម្ពុជា ,បណ្ដាញមនុស្សវ័យចាស់កម្ពុជា, ប្រធាន អនុប្រធានសមាគមមនុស្សចាស់នៅគ្រប់ ២៥ រាជធានី ខេត្ដ ,អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច បានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គមនិងសមាគមមនុស្ស ក្នុងវិស័យសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចជាស្រេច។ ក្នុងនាមក្រសួងសង្គមកិច្ចលោក តូច ចាន់នី បានបញ្ជាក់ថា ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានមិនត្រឹមតែគិតគូរពីសិទ្ធសេរីសុខុមាលភាពកុមារ មនុស្សចាស់យេនឌ័រប៉ុណ្ណឹងទេ គឺពិសេសលើកម្ពស់សិទ្ធិសេរីភាពជនពិការភាព។


ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំតាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១មកម្ល៉េះ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី