Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបី ចាប់ផ្តើមហោះហើរសាកល្បង​នៅអាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ ថ្ងៃនេះ

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ចាប់ផ្តើមបើកការសាកល្បងហោះហើរដំបូងនៅថ្ងៃទី ០៥ ខែ តុលា នេះ ដោយមានក្រុមហ៊ុនចំនួនបី ក្នុងនោះ ក្រុមហ៊ុនហោះហើរក្នុងស្រុកចំនួនពីរ និងហោះហើរពីចិន​ មកកាន់ខេត្តសៀមរាប​ចំនួនមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍ស៊ីវិល នៅព្រឹកថ្ងៃនេះ។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះ គឺផ្តោតសំខាន់លើការទទួល​ជើងហោះហើរក្នុងស្រុកចំនួន២ គឺទី១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជ​ធានីភ្នំ​ពេញ មកកាន់ខេត្តសៀមរាប, និង ទី២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួន១ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។

អាកាសយានដ្ឋានសៀមរាបអង្គរ មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិ​បត្តិការ​បាន។ អាកាសយានដ្ឋានសៀមរាបអង្គរមានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមាន​ស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា តាមរយៈព្រលានយន្តហោះ និងផ្លូវជា​ច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍​មកកាន់ទឹក​ដីខេត្ត​សៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត នឹងធ្វើឱ្យ​ខេត្តសៀមរាប​ក្លាយជាប៉ូល​សេដ្ឋកិច្ច​ពិសេសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្ត​ដែលជាប់​នឹងសៀម​រាប​​ទទួលបានសក្តានុពល​បន្ថែម​ទៀតដូចគ្នា។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប នាពេលបច្ចុប្បន្ន មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរ​ចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម