Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ ដាក់​បទ​បញ្ជា​ទៅអាជ្ញាធរ​ទប់​ស្កាត់​ កុំ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​​ តាម​ព្រំដែន​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជា​អនុវត្តន៍ឱ្យម៉ឺងម៉ាត់ទប់​ស្កាត់​កុំឱ្យមានការនាំចូលជំងឺកូវីដ១៩ ពីវៀតណាម និងថៃ ទៅក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជានៅតែត្រៀមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩តាមព្រំដែន ប្រទេសថៃ និងវៀត​ណាម កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ នាំចូលមកក្នុងប្រទេស។

បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបាន ខិតខំទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ១៩ ពីប្រទេសថៃមកកម្ពុជាដោយបានរឹតបន្តឹង ការធ្វើចរាចរមនុស្សចូលមកក្នុងប្រទេស។

សម្តេចបន្តថាថា បច្ចុប្បន្ននៅភាគខាងលិចប្រទេសថៃ ការឆ្លងនៅមានសភាពធ្ងន់​ធ្ងដែលតម្រូវឲ្យកម្ពុជាត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែម ទៀត ដែលរហូតមកដល់ពេលនេះ មានជាង ៨ ពាន់នាក់ ហើយនឹងមកបន្តទៀត ដោយសារតែមិនទាន់មានភាពធូរស្រាននៅផ្នែកខ្លះនៅក្នុងប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចបោះបង់ចោល នូវការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃបានទេ ទិសខាងលិចនៃកម្ពុជាដែលជាប់ប្រទេសថៃ ត្រូវបានរៀបចំបានល្អ ដោយសារការខិតខំរបស់អាជ្ញាធរខេត្តដែលនៅតាមព្រំដែន។

សម្តេចតេជោ បញ្ជាក់ថា ការព្រួយបារម្ភធំរបស់កម្ពុជា គឺការផ្ទុះឡើងនូវការឆ្លងសហគមក្នុងប្រទេសវៀតណាម  ដែលចាប់ផ្តើមពីភាគខាងជើង ភាគកណ្តាល ហើយដល់ភាគខាងត្បូងដែលមេរោគនោះ មានការក្លែងភេទផងដែរ។

សម្តេចបញ្ជាក់ថា នេះជាកង្វល់ដ៏ធំ ដែលសម្តេចប្រកាសឲ្យបណ្តាខេត្ត ដែលនៅជាប់ព្រំដែន​កម្ពុជាវៀតណាមទាំងអស់ ចាប់ពីខេត្តកំពតរហូត ទៅដល់ខេត្តរតនៈគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឲ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជន ទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម