Connect with us

ព័ត៌មានជាតិ

លោក ស៊ីន ចាន់សេរីវុត្ថា៖ ការហោះហើរសាកល្បងអាអាកាសយាន​ដ្ឋានអន្តរជាតិ​សៀមរាបអង្គរដំណើរការរលូន

បានផុស

នៅ

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់កម្ពុជាថ្មីថា ដំណើរការសាកល្បង​ហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃដំបូងនេះ ពុំមានបញ្ហាអ្វីកើតឡើង​គួរឱ្យកត់​សម្គាល់នោះទេ ពោលគឺដំណើរការទៅដោយរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «ការហោះហើរព្រឹកមិញនេះ ពុំមានបញ្ហាអ្វីជាដុំកំភួនទេ ដោយមានការហោះហើរក្នុងស្រុកពីរជើង គឺក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines និងក្រុមហ៊ុន Cambodia Airways មានដឹក​មនុស្សជាច្រើននាក់, ហើយក៏មានក្រុមហ៊ុនអន្តរជាតិ China Eastern ហោះហើរពីចិនមកផងដែរ, ដោយយើងធ្វើ​ការតេស្តហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកផង»។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះ គឺផ្តោតសំខាន់លើការទទួល​ជើងហោះហើរក្នុងស្រុកចំនួន២ គឺទី១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជ​ធានីភ្នំ​ពេញ មកកាន់ខេត្តសៀមរាប, និង ទី២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួន១ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA) បានលើកឡើងកន្លងមកថា ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជួយជំរុញកំណើនវិស័យទេសចរណ៍ តាមរយៈការហោះហើរត្រង់ពីប្រទេសផ្សេងៗចូលមកកម្ពុជា។ លើសពីនេះទៀត នឹងអាចទាក់ទាញអ្នកវិនិយោគ​ពីក្រៅប្រទេសចូលមកអភិវឌ្ឍនៅកម្ពុជាកាន់តែច្រើន ដើម្បីជំរុញការផលិត បង្កើតការងារក្នុងស្រុក ជួយលើកកម្ពស់​សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ គ្រោងនឹងបើកដំណើរការផ្លូវការនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣  ខាងមុខ ​មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិ​បត្តិការ​បាន។ អាកាសយានដ្ឋាននេះ មានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមាន​ស្ថានីយ៍អ្នក​ដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ ដោយអាចទទួលជើង​ហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម