Connect with us

ព័ត៌មានជាតិ

អតីតរដ្ឋមន្ត្រី៖ ឯកឧត្តម​ ហ៊ុន ម៉ានី នឹងធ្វើឱ្យ​វិស័យមុខងារសាធារណៈកាន់តែរីកចម្រើន

បានផុស

នៅ

អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ពេជ្រ ប៊ុនធិន បង្ហាញភាពជឿជាក់ចំពោះការដឹកនាំរបស់រដ្ឋមន្ត្រីថ្មី គឺឯកឧត្តម ហ៊ុន ម៉ានី ដែលនឹងធ្វើឱ្យវិស័យមុខងារសាធារណៈកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់មន្ត្រីរាជការទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ពេជ្រ ប៊ុនធិន បានលើកឡើងនេះ គ្រាដែលឯកឧត្តម បានទទួលជួបដោយផ្ទាល់ជាមួយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ហើយក៏ចំពេល ដែលកម្ពុជា កំពុងរៀបចំទិវាគ្រូបង្រៀន នៅព្រឹកមិញនេះដែរ។ តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម ពេជ្រ ប៊ុនធិន បានសរសេរថា៖ «រីករាយទិវាគ្រូបង្រៀន​ពិភពលោក​ ថ្ងៃទី៥​ ខែតុលា គ្រូបង្រៀន ជាសសរស្តម្ភសាលា​ ឆ្ពោះទៅរកឧត្តមភាព។ អរគុណក្មួយ​ ហ៊ុន​ ម៉ានី Hun Many ដែលខំចំណាយពេលវេលាដ៏មមាញឹក​ មកសួរសុខទុក្ខអ៊ំ​»។

តាមរយៈរូបភាពជាច្រើន បានបង្ហាញឱ្យឃើញនូវភាពស្និទ្ធស្នាល និងសកម្មភាពប្រកបដោយការគោរពរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាអ្នកជំនាន់ក្រោយ ចំពោះឯកឧត្តម ពេជ្រ ប៊ុនធិន ដែលចាស់ទុំ ជារាមច្បង ក៏ដូចជាថ្នាក់ដឹកនាំជំនាន់មុន។ ឯកឧត្តម ពេជ្រ ប៊ុនធិន បានរៀបរាប់ថា៖ «អ៊ំសប្បាយចិត្ត ដែលបានជួបអ្នកបន្តវេនប្រកបដោយសមត្ថភាព​ មានភាពជាអ្នកដឹកនាំ​ មានឆន្ទ:ខ្ពស់​ និងចេះគោរពចាស់ទុំ​»។

ជាមួយនឹងក្ដីសប្បាយរីករាយ ឯកឧត្តម ពេជ្រ ប៊ុនធិន ក្នុងនាមជាអតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសម្ដែងក្ដីជឿជាក់ដូច្នេះថា៖ «ក្រោមការដឹកនាំដ៏ឆ្លាតវៃ​ និងប៉ិនប្រសព្វរបស់ក្មួយ វិស័យមុខងារសាធារណៈ នឹងរីកចម្រើនលឿនទៅមុខ​ មន្រ្តីរាជការទាំងអស់ នឹងកាន់តែទទួលបានផលប្រយោជន៍ពីវិស័យមុខងារសាធារណៈ និងមានសុភមង្គល»​។ អតីតរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា «ក្មេងមានកម្លាំង​ ចាស់ស្គាល់ផ្លូវ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម