Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងសង់«សារមន្ទីរតេជោសន្តិភាព» នៅចុងឆ្នាំនេះទុកជាមរតក​សម្រាប់ក្មេងជំនាន់ក្រោយ

បានផុស

នៅ

«សារមន្ទីរតេជោសន្តិភាព» ដែលមាន រាងដូចគ្រាប់មីនគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យយុវជនជំនាន់ក្រោយ បានស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម និងអត្ថន័យនៃសន្តិភាព ពេញលេញ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងពេលចុះពិនិត្យទីតាំងសាងសង់” សារមន្ទីរតេជោសន្តិភាព”នៅថ្ងៃទី០៥​ តុលានេះថា “សារមន្ទីរតេជោសន្តិភាព”ដែលមានទីតាំ​ងស្ថិតនៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ នៅក្បែរផ្លូវទៅព្រលានយន្តហោះថ្មី និងផ្លូវជាតិ៦A នឹងដំណើរការសាងសង់ ចាប់ពីខែវិច្ឆិកា​ ឆ្នាំ២០២៣និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខនេះ។

លោកអគ្គនាយកស៊ីម៉ាក់ បានបន្តថា មរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ​និងសន្តិភាពនៃព្រះរាជាណាចក្រដ៏កំសត់នេះ​ នឹងត្រូវបានរៀបចំចងក្រង និងដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពនេះ​ សម្រាប់សាធារណជនជាតិ និងអន្តរជាតិ​ ជាពិសេសសម្រាប់យុវជនកម្ពុជា ជំនាន់ក្រោយៗទៀត បានសិក្សាស្វែងយល់ពីគុណតម្លៃដ៏មហាសាល នៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។

ក្រៅពីនេះសារមន្ទីរនេះ នឹងក្លាយជាមរតកជាតិមួយបង្ហាញឱ្យពិភពលោកនូវការតស៊ូរបស់ សម្ដេចតេជោក្នុងការបញ្ចប់ សង្គ្រាម នៅកម្ពុជា និងក្លាយជាឃ្លាំងចំណេះដឹង និងព័ត៌មានចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា ឆ្លងកាត់ សង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងស្វែងយល់ព្រមទាំងតម្កល់តម្លៃសន្តិភាពជាមរតកដ៏មហាសាលផងដែរ។

លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា”សារមន្ទីរតេជោសន្តិភាព”នេះនឹងសាងសង់នៅលើផ្ទៃដី១២ហិតតានៅ​ខេត្តសៀមរាបជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

គួរបញ្ជាក់ថា គម្រោងសាងសង់ អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរសន្តិភាព)និងអគារហ្វឹកហ្វឺន​ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិចិ្ឆកាឆ្នាំ២០២២ កន្លងទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន ដែលមានទឹកប្រាក់ចំនួន២,៤៥១ លានយ៉េនស្មើនឹងប្រមាណ ១៧១៧លានដុល្លារ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា​នៅកម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម