Connect with us

ព័ត៌មានជាតិ

ក្រសួងការងារណែនាំដល់កម្មករក្រៅប្រព័ន្ធទាំងអស់រួសរាន់មកចុះបញ្ជីនៅប.ស.ស

បានផុស

នៅ

ភ្នំពេញ៖ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់កម្មករក្រៅប្រព័ន្ធទាំងអស់មកចុះបញ្ជីនៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីណែនាំស្ដីពីនីតិវិធីនៃការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធក្នុងបេឡាជាតិសន្តិសុខសង្គមចុះថ្ងៃទី២វិច្ឆិកានេះលោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាការចុះបញ្ជីជាមួយប.ស.សកម្មករនិយោជិតក្រៅប្រព័ន្ធទាំងអស់នឹងទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូនទៀតផង។

លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធក្នុងបេឡាជាតិសន្តិសុខសង្គមសមាគមឬអង្គការជាជីវៈនិងកម្មករនិយោជិតក្រៅប្រព័ន្ធទាំងអស់ត្រូវអនុវត្តនីតិវិធីដូចខាងក្រោមគឺចំពោះសមាគមត្រូវមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ចំណែកអង្គការវិជ្ជាជីវៈត្រូវមានវិញ្ញាបនបត្រចុះបញ្ជីជាអង្គការវិជ្ជាជីវៈចេញដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង កម្មករនិយោជិតក្រៅប្រព័ន្ធដែលជាសមាជិករបស់សមាគមឬអង្គការជាជីវៈត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងលិខិតបញ្ជាក់អំពីមុខរបរនិងទីលំនៅបច្ចុប្បន្នដែលចេញដោយអាជ្ញាធររាជធានីខេត្តតាមនីតិវិធី។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាការផ្ដល់ប័ណ្ណមូលនិធិសមធម៌ដោយប.ស.សនេះមិនតម្រូវឲ្យមានការបង់កម្រៃសេវាឡើយ។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថាលោកលោកស្រីប្រធានសមាគមឬអង្គការវិជ្ជាជីវៈនិងអង្គការនិងកម្មករនិងនិយោជិតក្រៅប្រព័ន្ធនិងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម