Connect with us

ព័ត៌មានជាតិ

អគ្គស្នងការរង ជំរុញក្រុមការងារយេនឌ័រពង្រឹងជំនាញទន់លើភាពជាអ្នកដឹកនាំដល់នគរបាលនារី

បានផុស

នៅ

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបណ្តាលស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អគ្គស្នងការរងនគរបាលជាតិ បានជំរុញឱ្យក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងបន្ថែមជំនាញទន់លើផ្នែកភាពជាអ្នកដឹកនាំដល់នគរបាលនារី ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនេះ លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បានសម្ដែងក្ដីរីករាយ និងមោទនភាពបំផុតដែលក្រុមការងារ យេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ជាថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ នៅថ្ងៃនេះ។ លោកស្រីឧត្តមសេនីយ៍ឯក បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីផ្ចង់ស្មារតីត្រង់ត្រាប់ស្តាប់ការពន្យល់ បកស្រាយអំពីខ្លឹមសារមេរៀន ហើយត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនោះឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកស្រីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បង្ហាញក្ដីសង្ឃឹមថា ក្រុមការងារយេនឌ័រ ក៏ដូចជានគរបាលជាតិនារី នឹងយកមេរៀនដែលបានរៀននេះទៅអនុវត្តក្នុងការងារកាន់តែមានប្រសិទ្ធភាពលើការងារដឹកនាំបញ្ជ្រាបយេនឌ័ររបស់នាយកដ្ឋាន-អង្គភាព នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តក្នុងគ្រួសារ និងនៅក្នុងសង្គម។

លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បានបន្តថា នេះដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្នុងការត្រូវបន្ដពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមនឹងមុំទី១ នៃបញ្ចកោណទី៤ ការលើកកម្ពស់សមភាពយេនឌ័រឱ្យស្របទៅនឹងសភាពការណ៍រីកចម្រើនក្នុងសង្គមជាតិ។ ទន្ទឹមនេះ វគ្គបណ្ដុះបណ្ដាល នឹងជំរុញឱ្យកងកម្លាំងនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មានការយល់ដឹងកាន់តែច្បាស់ និងមានទស្សនៈថ្មីៗក្នុងការផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារឱ្យបានសមស្រប។

លោកស្រីឧត្តមសេនីយ៍ បញ្ជាក់ថា ដោយផ្អែកលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព ចំណេះដឹងយេនឌ័រ ទើបក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ដើម្បីឱ្យសិក្ខាកាមបានយល់នូវអ្វីដែលជាការកំណត់ភាពអង់អាចក្លាហានរបស់នគរបាលនារី និងដើម្បីអាចកំណត់បាននូវបញ្ហាប្រឈមថ្មីៗក្នុងការលើកសំណូមពរដល់ថ្នាក់ដឹកនាំកែសម្រួលគោលនយោបាយ ផែនការកម្មវិធីនានា ក្នុងគោលបំណងការពារផលប្រយោជន៍របស់នគរបាលជានារី។ លើសពីនេះ ក៏ជាឱកាសដល់អ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន សមត្ថភាពបំពេញការងារ និងពីផែនការលូតលាស់ក្នុងអាជីពការងារ និងរៀបចំផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ។

ក្នុងនាមលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ក៏ បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងការងារបញ្ជ្រាបយេនឌ័ររបស់នគរបាលជាតិកម្ពុជា និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ ដើម្បីមានសមភាពក្នុងការងារ និងគម្លាតយេនឌ័រ ត្រូវកាត់បន្ថយ និងឈានទៅលុបបំបាត់នូវភាពរើសអើងទាំងស្រុងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងសង្គមជាតិទាំងមូល។

គួរជម្រាបថា បើតាមលោកស្រី ប៉ែន បុប្ផា នាយិការមជ្ឈមណ្ឌលឫទ្ធិពល វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី មានគោលបំណង៖ ១-ពង្រឹងទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯង, ២-ពង្រឹងភាពជាអ្នកដឹកនាំនិងគោលដៅជីវិតក្នុងការបន្តរីកចម្រើននៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ, ៣-បង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារនិងជំនាញការគ្រប់គ្រងចាត់ចែងការងារ និង៤-ជំរុញលើកទឹកចិត្តខ្លួនឯង និងការប្រកាន់ខ្ជាប់នូវអត្តចរិកជាអ្នកផ្តល់សេវាសាធារណៈដ៏ល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម