Connect with us

ព័ត៌មានជាតិ

សៀមរាបអាចផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងក្រុង និងតំបន់ជិតនោះរហូតដល់ឆ្នាំ២០៣០

បានផុស

នៅ

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្រោមកម្ចីសម្បទានរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនរស់នៅក្នុងក្រុងសៀមរាប និងពលរដ្ឋនៅតំបន់ជុំវិញនៅតំបន់ដែលរដ្ឋាភិបាលអភិវឌ្ឍន៍២ គឺតំបន់ពាក់ស្នែង និងរុនតាឯក ដល់ឆ្នាំ២០៣០។ គម្រោងទាំងមូលមានទំហំទឹកប្រាក់ជាង ១៥លានយ៉េន ហើយដំណាក់កាលទី៣បានចាប់ផ្តើមសាងសង់ឆ្នាំ២០១៩ និងសម្ពោធឱ្យប្រើប្រាស់ខែឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការលើកឡើងរបស់ លោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប នៅចំពោះមុខអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ នៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ គម្រោងនេះ គឺបូមទឹកពីបឹងទន្លេសាបយកមកសម្អាតជាទឹកស្អាត មានគោលដៅធានានូវការផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពជូនពលរដ្ឋក្នុងក្រុងសៀមរាប និងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ក្នុងតំបន់។

លោក ចាន់ សេងឡា បញ្ជាក់ថា បន្ទាប់ពីដល់ឆ្នាំ២០៣០ ពោល គឺនៅពេលគម្រោងនេះបញ្ចប់ នឹងមានគម្រោងថ្មីមួយទៀតសម្រាប់បម្រើដល់ប្រជាជន ហើយគម្រោងថ្មីក៏នឹងព្យាយាមរិះរកបណ្តើរៗផងដែរ។ តាមរយៈ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តសៀមរាប អាចមានសមត្ថភាពផលិតទឹកស្អាតក្នុងមួយថ្ងៃបានប្រមាណ ៦ម៉ឺនម៉ែត្រគុប។ បន្ថែមពីនេះ នៅបារាយខាងលិចមានរោងចក្រទឹកស្អាត២ ទី១ រោងចក្រជំនួយពីរដ្ឋាជប៉ុនពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧។ ទី២ រោងចក្រកម្ចីសម្បទានពីប្រទេសបារាំង ដែលមានសមត្ថភាពផលិតទឹក១៥ពាន់ម៉ែត្រគុបក្នុងមួយថ្ងៃ។ ទាំង២រោងចក្រអាចផលិតទឹកបានជាង ៣ម៉ឺនម៉ែត្រគីបក្នុង១ថ្ងៃ បូកជាមួយការផលិតទឹកស្អាតនៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ជាង ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃទៀត គឺបានទឹកស្អាត ៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងក្រុង និងតំបន់ជុំវិញ។

សម្រាប់តំបន់ដែលបានបញ្ជូនទឹកស្អាតទៅគឺនៅតំបន់រដ្ឋាភិបាលអភិវឌ្ឍន៍២ គឺតំបន់ពាក់ស្នែង និងរុនតាឯក ជាង២ម៉ឺនគ្រួសារនៅទីនោះ ហើយបច្ចុប្បន្នបានភ្ជាប់ទឹកដល់ពលរដ្ឋនៅទីនោះបានជិត ២ពាន់គ្រួសារហើយ។ សម្រាប់នៅក្នុងក្រុង ចែកចាយទឹកស្អាតប្រមាណជាង ២៧ពាន់គ្រួសារទៀត និងកំពុងតែពង្រីកជាបន្តបន្ទាប់ទៀត។ សម្រាប់តម្លៃវិញលោកបញ្ចាក់ថា មិនគិតដូចគ្នាទាំងអស់នោះទេ គឺចែកចេញជា២ មានន័យថាប្រជាជនធម្មតាគិតតម្លៃផ្សេង ហើយសម្រាប់អាជីវកម្មគិតក្នុងតម្លៃផ្សេង។

លោកនិយាយថា៖​ “ពីមុនមកបើគ្មានជំនួយពីអង្គការ JICA ទេ យើងពិបាកក្នុងការអនុវត្តឱ្យបានតាមអ្វីដែលរាជរដ្ឋាភិបាលបានឱ្យដាក់ផែនការសហសវត្សរ៍នោះ ឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ១០០% នៅក្នុងឆ្នាំ២០៣០។ ដូច្នេះហើយបានជាយើងស្វែងរកដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីជួយយើងក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនេះឱ្យបានទៅតាមអ្វីដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ឱ្យនៅឆ្នាំ២០៣០ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់១០០%” ។

សូមជម្រាបថា គម្រោងនេះជាគម្រោងកម្ចីសម្បទានរបស់រដ្ឋាភិបាលជប៉ុនក្រោមការអនុវត្តរបស់អង្គការ JICA មាន៣ដំណាក់កាល។ ដំណាក់កាលទី១ បញ្ចប់ឆ្នាំ២០១២ ចំណាយថវិកា ៧,១៦១លានយ៉េន។ ដំណាក់កាលទី២ បញ្ចប់ឆ្នាំ២០២១ ចំណាយ ៦,៣៣៦លានយ៉េន និងគម្រោងទី៣ ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៩ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភា ឆ្នាំ២០២៣ ចំណាយអស់ ២,០៨១លានយ៉េន និងមានក្រុមហ៊ុនសាងសង់ចំនួន៣ ។ សរុបទាំង៣គម្រោងនេះ គឺចំណាយទឹកប្រាក់អស់ ១៥,៥៧៨លានយ៉េន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម