ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់បេសកកម្មក្រសួងមុខងារសាធារណៈ ពិសេសការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរាជរដ្ឋាភិបាល
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ពីបេសកកម្មក្រសួងមុខងារសាធារណៈ ជាពិសេសលើការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយ ឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នៅបន្ទប់សវនាការ ទីស្ដីការក្រសួងមុខងារសាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី កត់សម្គាល់រាល់ចំណុចដែលឯកអគ្គរដ្ឋទូត លើកឡើង និងបានគូសបញ្ជាក់ពីបេសកកម្មក្រសួងមុខងារសាធារណៈ ជាពិសេសលើការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការរៀបចំយន្តការថ្នាក់ជាតិប្រឡងជ្រើសរើសមន្ត្រីរាជការ។

នាឱកាសទទួលជួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការពិភាក្សាជុំវិញប្រធានបទពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រធានបទផ្សេងៗ បន្ថែមរួមមាន យន្តការ នៃការប្រឡងជ្រើសរើសមន្ត្រីដែលបានអនុវត្តក្នុងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូត និងសហការី បានចែករំលែកលើស្ថានភាព និងដំណើរការ នៃការជ្រើសរើសមន្ត្រីរាជការនៅសហរដ្ឋអាមេរិក ដោយលើកឡើងពីការលំបាក នៃការផ្សព្វផ្សាយព័ត៌មាន ដើម្បីទាក់ទាញអ្នកដែលមានសមត្ថភាព ចម្រុះជាតិសាសន៍ ពីបណ្ដារដ្ឋនានា ជាពិសេសរដ្ឋដាច់ស្រយាល ឲ្យមកចូលរួមប្រឡងមន្ត្រីដោយផ្អែកលើគោលការណ៍ស្មើភាព និងមានសមត្ថភាព។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងអំពីសកម្មភាពការងារដែលកំពុងដំណើរ ( working in progress) ខណៈការងារមួយចំនួនទាមទារពេលវេលាក្នុងការអនុវត្ត ហើយនឹងការបន្តខិតខំប្រឹងប្រែងសម្រួចបន្ថែមក្នុងការអនុវត្តឲ្យកាន់តែប្រសើរ។
គួរជម្រាបថា តាមរយៈជំនួបនាពេលនេះដែរ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំទាំងពីរ អាចផ្លាស់ប្ដូរមតិយោបល់ និងបទពិសោធន៍ត្រង់ទៅត្រង់មក រៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងយល់ពីកត្តាប្រឈមផ្សេងៗ នៃប្រទេសទាំងពីរផងដែរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ