Connect with us

ព័ត៌មានជាតិ

ទំនាស់ដីធ្លីនៅស្រុករមាសហែក៖ រដ្ឋបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំរកដំណោះស្រាយ

បានផុស

នៅ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅសាលាខេត្ត និងមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរនានា លោកអភិបាលស្រុករមាសហែក កងកម្លាំងទាំងបីប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេធាវីតំណាងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន អេង បានជំរុញដល់មន្ត្រីគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាទៅលើទិដ្ឋភាពច្បាប់ ដើម្បីអនុវត្តទៅកុំឱ្យខុសទៅនឹងនីតិវិធី។ ម្យ៉ាងវិញទៀត ខាងទីចាត់ការអន្តរវិស័យត្រូវពន្លឿនរាល់ឯកសារដែលមានការពាក់ព័ន្ធផ្សេងៗ ត្រូវរៀបចំផ្ញើជូនទៅថ្នាក់ជាតិ ដើម្បីសុំយោបល់ក្នុងការដោះស្រាយ ជាពិសេស គោរពផ្ញើជូនទៅខុទ្ទកាល័យរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមអ្នកសារព័ត៌មានផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងទាំងអស់គ្នា ត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ»។

គួររំលឹកថា កន្លងមក មានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បែបអាណាធិបតេយ្យ។ នេះ បណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ មកពាក់ព័ន្ធទៅនឹងដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១។ ប៉ុន្តែ ដីជាក់ស្ដែងមានតែ ១១៧ហិកតា តែប៉ុណ្ណោះ។

ជាលទ្ធផល ក្រុមការងារធ្លាប់បានសម្រេចដកបង្គោលដែលត្រូវបានប្រជាពលរដ្ឋមួយចំនួនតូចបានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំង ចំនួន៥០ហិកតា និងដកកូនកៅស៊ូបានចំនួន ២៥០ដើមរួចរាល់ផងដែរ ក្រោយពីរដ្ឋបាលខេត្ត ធ្លាប់បានធ្វើការណែនាំ និងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផល​លើ​ដីព្រៃរបស់រដ្ឋរួចហើយ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម