ព័ត៌មានជាតិ
ក្រសួងណែនាំឲ្យពលរដ្ឋកម្ពុជាផ្អាកធ្វើដំណើរទៅវៀតណាមជាបណ្តោះអាសន្នសិន
ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋត្រូវផ្អាក ឬពន្យាពេលការធ្វើដំណើរទៅប្រទេសវៀតណាម ពិសេសទៅខេត្តដែលមានការឆ្លងរាតត្បាតខ្ពស់នៃជំងឺកូវីដ១៩នៅក្នុងសហគមន៍។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីប្រទេសវៀតណាមបានផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី៤ ខែកម្ភៈ បានឲ្យដឹងថាដើម្បីបង្កើនការប្រុងប្រយ័ត្ននិងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ទប់ស្កាត់និងការនាំចូលវីរុសកូវីដ១៩តាមច្រកព្រំដែនកម្ពុជាវៀតណាម ក្រសួងបានណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ជាពិសេសខេត្តដែលមានព្រំដែនជាប់ប្រទេសវៀតណាមដូចជាខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី និងរតនគីរី ត្រូវបង្កើនការប្រុងប្រយ័ត្ននិងត្រូវបង្កើននូវការត្រួតពិនិត្យសុខភាពអ្នកដំណើរចេញចូលតាមច្រកព្រំដែនឲ្យបានហ្មត់ចត់និងត្រូវធ្វើចត្តាឡីស័កនិងរកជំងឺកូវីដ១៩ ព្រមទាំងដាក់អ្នកដំណើរដែលចូលមកកម្ពុជាទាំងអស់ធ្វើចត្តាឡីស័កឲ្យបានពេញរយៈពេល១៤ថ្ងៃដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី។
សេចក្តីជូនដំណឹងរបស់ក្រសួងបានបន្តទៀតថា ក្រសួងបានណែនាំចុះពិនិត្យតាមដានរុករកប្រជាពលរដ្ឋមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសវៀតណាម ថៃ និងយកវត្ថុសំណាកសម្រាប់អ្នកដំណើរដែលចូលនៅក្នុងប្រទេសកម្ពុជានិងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍នៅរាល់ករណីសង្ស័យឆ្លងវីរុសកូវីដ១៩ ឬករណីគ្រុនក្តៅដែលមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើមជាដើម។
អាជ្ញាធររាជធានីខេត្តស្រុកក្រុងខណ្ឌឃុំសង្កាត់ត្រូវតាមដាននិងឃ្លាំមើលនិងធ្វើការណែនាំឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ១៩ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឲ្យស្របតាមរបត់នៃការរស់នៅ ធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ដោយប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការនៃ៣ការពារ ទាំង៣កុំកុំ។ ត្រូវតាមដានត្រួតពិនិត្យសណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋានអាហារដ្ឋានរមណីយដ្ឋាន ទីតាំងកម្សាន្តនានាព្រមទាំងកន្លែងលក់ដូរនានាដើម្បីឱ្យម្ចាស់សណ្ឋាគារផ្ទះសំណាក់ហាងកន្លែងទាំងនោះត្រូវបន្តអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួននិងត្រូវតាមដានត្រួតពិនិត្យតាមបេនឡានអាជីវកម្មនានាដែលជាកន្លែងប្រមូលផ្ដុំអ្នកដំណើរដើម្បីឱ្យម្ចាស់ឡានអាជីវកម្មទាំងនោះបន្តអនុវត្តវិធានការការចម្លងវីរុសនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងធានាថាធុរកិច្ចរបស់ខ្លួនមុនក្លាយជាទីកន្លែងចម្លងវីរុសកូវីដ១៩នោះឡើយ៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ