ព័ត៌មានជាតិ
ក្រោមជំនួយជប៉ុន មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បំពាក់គ្រឿងបរិក្ខារទំនើបៗបម្រើដល់ពលរដ្ឋ
រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ជំនួយឥតសំណងជាង ១៩លានដុល្លារ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្រោមគម្រោងកែលម្អមន្ទីរពេទ្យបង្អែកនេះ ដោយបានសាងសង់អគារសង្គ្រោះបន្ទាន់កម្ពស់ ៤ជាន់ និងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។


តាមរបាយការណ៍ គម្រោងនេះ មានគោលបំណងរួម ពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តសៀមរាប តាមការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពទូទៅក្នុងតំបន់ រួមទាំងខេត្តជិតខាង។ ផ្ទៃដីសរុបក្នុងការសាងសង់អគារសង្គ្រោះបន្ទាន់មាន ៨៤៥៨.៦៣ម៉ែត្រការ៉េ មានកម្ពស់៤ជាន់ និងមានគ្រែចំនួន ២២៦ ជាមួយនិងមបន្ទប់សម្រាកថ្មីជាច្រើន។ មានទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពរោគវិនិច្ឆ័យ ផ្នែកជំងឺទូទៅ ផ្នែកវះកាត់។ បន្ថែមពីនេះ ក៏បានបំពាក់ឧបករណ៍ទំនើបៗជាច្រើនដូចជា ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ូនីទ័រអ្នកជំងឺ បរិក្ខារសម្រាប់ប្រតិបត្តិការក្នុងការថត និងគ្រឿងបរិក្ខារទំនើបៗជាច្រើនត្រូវបានបំពាក់នៅទីនោះ ព្រមទាំងបានជួយផ្តល់ទៅមន្ទីរពេទ្យក្នុងស្រុកចំនួន ៤ផ្សេងទៀត។ ចំពោះអគារជំនួយរបស់ជប៉ុននេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ ហើយនៅពេលនេះបានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅតែរង់ចាំបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានលើកឡើងថា នៅពេលដែលអគារនេះ ត្រូវបានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ។ លោកបាននិយាយថា៖ “យើងសង្ឃឹមថា អគារធំនេះ អគារថ្មី៤ជាន់នេះ អាចនឹងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ មិនចំពោះតែអ្នករស់នៅក្នុងខេត្តសៀមរាប ក៏ប៉ុន្តែអ្នកមកពីខេត្តក្រៅទៀត ក៏បានដូចយើងធ្លាប់ធ្វើកន្លងមក”។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងមន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសចំនួន ៣៩រូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងប្រទេសកូរ៉េខាងត្បូង ដែល៩០ភាគរយ សុទ្ធតែជាអ្នកមានកំណើតនៅក្រុងខេត្តសៀមរាបតែម្តង ដើម្បីផ្តល់ភាពងាយស្រួលក្នុងវិស័យនេះ។ សម្រាប់បន្ទប់វះកាត់ គឺត្រូវបែងចែកទៅតាមឯកទេសនីមួយៗ។ សម្រាប់តម្លៃវិញ លោកបញ្ជាក់ថានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានតម្លៃថោកជាងមន្ទីរពេទ្យឯកជន ហើយអ្នកជំងឺដែលទៅទទួលសេវាព្យាបាលនៅទីនោះ ប្រមាណជា៧០ភាគរយ ជាអ្នកជំងឺដែលបង់ប្រាក់។
សូមជម្រាបថា ក្នុងទឹកប្រាក់ជាង១៩លានដុល្លារដែលផ្តល់ដោយជប៉ុននេះ មិនត្រឹមតែផ្តល់ជូនសម្រាប់សាងសង់អគារ និងគ្រឿងបរិក្ខារនៅមន្ទីរពេទ្យនេះទេ ក្នុងនោះ ក៏បានផ្តល់គ្រឿងបរិក្ខារទៅដល់មន្ទីរពេទ្យក្នុងស្រុកចំនួន៤ ផ្សេងទៀតដូចជា ស្រុកក្រឡាញ់ អង្គរជុំ សូទ្រនិគម និងស្រុកពួកផងដែរ៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ