ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ខេត្តចំនួន ៥ រងគ្រោះដោយបាតុភូតរន្ទះបាញ់ច្រើនជាងគេ
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ខេត្តចំនួន ៥ រួមមាន ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង បានរងគ្រោះដោយបាតុភូតរន្ទះបាញ់ច្រើនជាងគេក្នុងចំណោម ១៨ រាជធានី-ខេត្ត ដែលមានអ្នកស្លាប់ និងរបួសប្រមាណជិត ១៣០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ តុលានេះថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក ខូចខាតផ្ទះ ១២ ខ្នង ស្លាប់មនុស្ស ៧៣ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៩៣ ក្បាល។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៧៣ នាក់ ក្នុងនោះនៅខេត្តបាត់ដំបងកើតឡើង ១៦ លើក បណ្តាលឲ្យស្លាប់ចំនួន ៩ នាក់ របួស ៣ នាក់ ខេត្តកំពង់ធំកើតឡើង ១៣ លើក បណ្តាលឲ្យមនុស្សស្លាប់ ៩ នាក់ របួស ៨ នាក់ ខេត្តក្រចេះកើតឡើងចំនួន ១៥ លើក បណ្តាលឲ្យមនុស្សស្លាប់ ៨ នាក់ របួស ១៧ នាក់ ខេត្តសៀមរាបកើតឡើង ១០ លើក បណ្តាលឲ្យមនុស្សស្លាប់ ៦ នាក់ របួស ៦ នាក់ និងខេត្តកំពង់ឆ្នាំងកើតឡើង ៨ លើក បណ្តាលឲ្យមនុស្សស្លាប់ ៦ នាក់ របួស ៨ នាក់។ ក្រៅពីមានខេត្តព្រៃវែងស្លាប់ ៥ នាក់ រតនគីរីស្លាប់ ៣ នាក់ រាជធានីភ្នំពេញស្លាប់ ១ នាក់ កណ្តាលស្លាប់ ៣ នាក់ ឧត្តរមានជ័យ ២ នាក់ តាកែវ ៣ នាក់ ស្វាយរៀង ៤ នាក់ ស្ទឹង ត្រែង ៣ នាក់ ពោធិ៍សាត់ ៤ នាក់ ព្រះវិហារ ២ នាក់ បន្ទាយមានជ័យ ៣ នាក់ ព្រះសីហនុ ១ នាក់ និងខេត្តកំពត ១ នាក់។

លោកបានបន្តថា ចំនួនអ្នករងគ្រោះដោយរន្ទះបាញ់នេះបើធៀបទៅនឹងរយៈពេល ៩ ខែដូចគ្នា ឆ្នាំ ២០២២ ឃើញថា មានការកើនឡើង ដោយ ៩ ខែ ឆ្នាំមុន គ្រោះរន្ទះបាញ់បានកើតឡើងតែ ៩៥ លើក បណ្តាលឲ្យខូចខាតផ្ទះ ២២ ខ្នង ស្លាប់មនុស្ស ៥៣ នាក់ របួស ៤៩ នាក់ និងងាប់គោក្របី ៨៤ ក្បាល ប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា