Connect with us

ព័ត៌មានជាតិ

លោក យ៉ាន់ ពិសិដ្ឋ រកចំណូលបាន ២៥០ដុល្លារ ក្នុងមួយថ្ងៃពីការចិញ្ចឹមបង្កង

បានផុស

នៅ

លោក យ៉ាន់ ពិសិដ្ឋ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ អាចរកចំណូលបានពីការលក់បង្កងប្រមាណ ២៥០ ដុល្លារ ក្នុង មួយថ្ងៃ។ ម្ចាស់កសិដ្ឋានរូបនេះ គ្រោងពង្រីកការចិញ្ចឹមបន្ថែមទៀត ខណៈដែលបច្ចុប្បន្នកសិដ្ឋាននៅមានទំហំតូច មិនទាន់អាចផ្គត់ផ្គង់បានច្រើនឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ ស្ថិតក្នុងខេត្តពោធិ៍សាត់ បានលើកឡើងថា បច្ចុប្បន្នទំហំផ្ទៃដីសម្រាប់ចិញ្ចឹមមានត្រឹមតែ កន្លះហិកតាប៉ុណ្ណោះ។ ដោយឡែកការចែកចាយបង្កងទៅលើទីផ្សារក្នុងស្រុក មិនទាន់មានទំហំធំនៅឡើយ។ ទោះបីជា យ៉ាងណា លោកបញ្ជាក់ថា មានការចែកចាយទៅកាន់រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងនៅតាមតំបន់ជុំវិញកសិដ្ឋាន ផ្ទាល់តែម្ដង។

ថ្លែងប្រាប់កម្ពុជាថ្មី លោក យ៉ាន់ ពិសិដ្ឋ បានឱ្យដឹងថា លោកបានចាប់អាជីពនេះអស់រយៈពេល ២ឆ្នាំមកហើយ ដោយ រៀនពីអ្នកមានជំនាញ និងស្រាវជ្រាវដោយខ្លួនឯង។ សម្រាប់កសិដ្ឋានរបស់លោកផ្ទាល់ ការចិញ្ចឹមមានពីរប្រភេទ គឺ ចិញ្ចឹមនៅក្នុងអាង និងនៅក្នុងស្រះ។ បង្កងដែលលោកចិញ្ចឹមលក់ចេញទៅលើទីផ្សារមានតម្លៃពី ១៨ដុល្លារទៅ ២០ ដុល្លារ ក្នុងមួយគីឡូក្រាម (តម្លៃលក់ដុំ) និងលក់រាយមានតម្លៃពី ២០ដុល្លារ ទៅ ២៥ដុល្លារ។

លោក យ៉ាន់ ពិសិដ្ឋ លើកឡើងដូច្នេះថា «ចំណូលនេះមិនទាន់ទៀងទាត់នោះទេ ដោយមានការកើនឡើង ឬថយចុះទៅ តាមតម្រូវការ និងបរិមាណផលិតជាក់ស្ដែងផ្ទាល់»។ ទោះជាយ៉ាងណាក្ដី លោកមានចង់បំណងពង្រីកកសិដ្ឋាន ព្រោះ មានការកម្មង់ច្រើនហួសបរិមាណផលិត។

អ្នកជំនាញ បានលើកឡើងថា ការ​ចិញ្ចឹម​បង្កងអូស្រ្តាលី ​មិន​លំបាក​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មិនមែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​ត្រូវការ​ទុន​ជីក​ស្រះទុន​ធ្វើ​អាង ទុន​សម្រាប់ទិញ​ចំណី ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យ​ឆាប់​ធំធាត់ និង​ត្រូវ​អនុវត្ត​​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​បង្កង​នេះ​ឱ្យបាន​ត្រឹមត្រូវនោះ គឺប្រើ​ពេល​តែ ៣​ខែ ​នឹង​អាចប្រមូលផលបាន។

ម្ចាស់កសិដ្ឋាន បានលើកឡើងថា ប្រសិនបើពលរដ្ឋមានបំណងចង់ចាប់មុខរបរនេះ ដើម្បីចិញ្ចឹមជីវិត អាចរៀនសូត្របាន លោកនឹងផ្តល់នូវបច្ចេកទេសតាមរយៈបទពិសោធន៍ដែលបានឆ្លងកាត់កន្លងមក៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម