ព័ត៌មានជាតិ
កីឡាការិនីស្នូកឃ័រដើមកំណើតខ្មែរទ្រាំលែងបាន ព្រលះនារីខ្មែរកំពុងភ្លើតភ្លើននៅទឹកដីកូរ៉េ
៣ ម៉ោងមុននេះ អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រដ៏ឆ្នើមប្រចាំប្រទេសកូរ៉េដើមកំណើតខ្មែរបានចេញសារនៅលើបណ្តាញសង្គម រិះគន់នារីខ្មែរមួយចំនួនតូចដែលរស់នៅនិងធ្វើការនៅកូរ៉េ ដើរប្រាសចាកគន្លងប្រពៃណី ភ្លើតភ្លើនភ្លេចដើមកំណើតរបស់ខ្លួន។
កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោកដែលរស់នៅកូរ៉េជាង ១០ ឆ្នាំ ឃើញស្ត្រីខ្មែរមួយចំនួនតូចភ្លេចខ្លួនឈ្លក់ទឹកម៉ាសុីន ពេលមានឱកាសបានមករស់នៅនិងធ្វើការនៅទឹកដីកូរ៉េ។
ថ្លែងដោយមិនសប្បាយចិត្ត ស្រ្តីខ្មែរមានប្តីរស់នៅកូរ៉េរូបនេះថ្លែងថា គ្មានអ្នកណាហាមសិទ្ធិសេរីភាព តែសូមប្រើសិទ្ធិសមល្មមកុំហួសហេតុ។ មានអ្នកខ្លះដើរឱបថើបបឺតមាត់តាមទីប្រជុំជនដូចពួកអឺរ៉ុប។ ព្រោះតែចង់បានលុយពេកទៅ ស្ត្រីខ្លះមានសង្សារច្រើននាក់ ទាំងខ្លួនកំពុងមានប្តី ស្រ្តីខ្លះទៀតទៅធ្វើជាស្ត្រីកំដរបុរសៗតាមហាងខារ៉ាអូខេទាំងខ្លួនអាចរកការងារល្អៗធ្វើបាន។ សូមកែខ្លួន ងាកមកផ្លូវល្អត្រឹមត្រូវ ធ្វើការដោយសមត្ថភាពសុចរិត ចេះឱ្យតម្លៃដល់ខ្លួននិងគ្រួសារ ដែលកំពុងមើលផ្លូវនៅឯស្រុកកំណើត កុំឱ្យបន្ទាបខ្លួនរហូតដល់ធូរថ្លៃដល់ជាតិសាសន៍ទាំងមូលដោយទង្វើរបស់ខ្លួន។
កីឡាការិនីរូបនេះបន្តទៀតថា មិនមែនមានតែនាងទេ ដែលរិះគន់ ក៏មានខ្មែរជាច្រើនក៏មិនពេញចិត្តដែរ ចង់ធ្វើស្អីក៏ធ្វើទៅជាសិទ្ធិ តែសូមឱ្យលាក់កំបាំងភ្នែកមហាជនផង។ ជនជាតិកូរ៉េគេធ្លាប់ឮថាស្ត្រីខ្មែរសុភាពរាបសាទន់ភ្លន់ ចិត្តស្មោះត្រង់ មានរបៀបរៀបរយ តែដល់ពេលគេឃើញឧឡារិកពេក គេហួសថ្លែងហើយ ព្រោះខុសពីអ្វីដែលគេដឹងគេឮ(នៅមានច្រើនទៀត សូមនិយាយប៉ុណ្ណឹងទេ)។ ទង្វើខ្លួនយើងតែឯង តែនាំជាតិទាំងមូលត្រូវបានគេវាយតម្លៃ ឯណាទៅតម្លៃខ្លួនជាស្ត្រីខ្មែរ?
ម្ចាស់មេដាយមាសស្នូកឃ័រនៅកូរ៉េនេះលើកឡើងបន្តថា ជាស្ត្រីខ្មែរដែលមានឱកាសបានមកដល់កូរ៉េមិនថារៀន មិនថាធ្វើការអីនោះទេ គួរតែចេះចាប់យកឱកាសពិសេសនេះខំរៀនទាំងភាសានិងជំនាញផ្សេងៗ ដែលមាននៅទីនេះ(កូរ៉េខាងត្បូង)ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានល្អមុនពេលបញ្ចប់វីសារស់នៅកូរ៉េ។ មានស្ត្រីខ្មែរល្អៗជាច្រើនដែលបានបញ្ចប់ថ្នាក់បរិញ្ញាជំនាញផ្សេងៗ ធ្វើការស្ម័គ្រចិត្តតាមអង្គការ ក្រសួងនានានៅកូរ៉េនេះ ជួយដោះស្រាយបញ្ហាមួយចំនួនរបស់ពលករ។ ស្ត្រីខ្មែរខ្លះទៀតបានយកជំនាញនិងចំណេះនៅកូរ៉េទៅខ្មែរដើម្បីចែករំលែកពីអ្វីដែលនៅខ្មែរមិនទាន់មាន។ ពេលដែលខ្លួនយើងមានគុណតម្លៃកិត្តិយសហើយ ជាតិយើងក៏មានគុណតម្លៃកិត្តិយសទៅតាមហ្នឹងដែរ ព្រោះយើងតែម្នាក់ក៏ជាផ្នែកមួយនៃជាតិរបស់យើងដែរ។
ស្រ្តីខ្មែរបន្តថា គ្រាន់តែស្លៀកពាក់ឱ្យបានសមរម្យ មានចរិយាសមប្រកបត្រឹមត្រូវ កុំផឹកស្រានៅទីសាធារណៈទាំងយួរៗ កុំថតបង្ហោះពេលផឹកស្រា បើមានពេលទំនេរខ្លះគួរតែអានសៀវភៅ ឬដើរលេងនៅរម្យនីយដ្ឋានបែបធម្មជាតិ ឬមួយចូលរៀនវគ្គខ្លីៗជំនាញគេហដ្ឋានឬធ្វើនំផ្សេងៗ។ទាំងអស់នេះសុទ្ធតែជាកត្តាមានប្រោយជន៍ល្អពេលយើងត្រឡប់ទៅខ្មែរវិញ។ បើមានកម្មវិធីបែបវប្បធម៌ជាតិ គួរតែស្លៀកបែបសិល្បះយើង ឬស្លៀកសាមញ្ញៗទាន់សម័យ កុំខើចកប់ក្រលៀនពេក។
នារីខ្មែរជានារីឆ្លាតណាស់ រៀនឆាប់យល់ មើលឆាប់ដឹង ងាយចាប់បាន ត្រឹមចេះភាសាកូរ៉េក៏អាចក្លាយជាគ្រូបង្រៀនភាសា ជាអ្នកបកប្រែ អាចជាទីប្រឹក្សាយោបល់ដល់បងប្អូនខ្មែរដែលជួបបញ្ហានៅទីនេះ។ នៅមានជំនាញច្រើនទៀតដែលគួររៀន ពេលចេះហើយយកទៅអនុវត្តនៅស្រុកខ្មែរ បង្រៀនបន្ថែមដល់បងប្អូនជាតិយើងនៅឯស្រុក។ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន ណាស់តែមិនខំរៀនទេតើ…ទើបគ្មានឱកាសពេលក្រោយ។
ក្នុងនាមជាស្រ្តីខ្មែរមួួយរូប អ្នកនាងចង់ឃើញសមត្ថភាពកូនខ្មែរជាច្រើននៅលើឆាកអន្តរជាតិជាមួយទង់ជាតិខ្មែរ ដើម្បីបង្ហាញថា “ខ្មែរអាចធ្វើបាន”។ ទម្រាំនាងបានដើរមកដល់ចំណុចជោគជ័យមួយនេះ បានឆ្លងកាត់ព្យុះភ្លៀងជីវិតរាប់មិនអស់ ឯកា ឈឺចាប់ ភូមិកំណើតខ្លួនជាភូមិក្រីក្រ ទើបខ្ញុំសម្រេចចិត្តចាកចេញមកនេះ ដើម្បីស្វែករកពន្លឺជីវិតថ្មីលើទឹកដីថ្មី។
សង្ឃឹមថាខ្ញុំនឹងអាចជួយដល់មាតុភូមិតាមរយៈជំនាញណាមួយដែលខំរៀន ទីបំផុតគឺស្នូកឃ័រនេះឯង ដែលធ្វើឱ្យជនជាតិកូរ៉េនិងពិភពលោកមានការភ្ញាក់ផ្អើលក្នុងនាមអ្នកនាងជានារីខ្មែរមួយរូប។ អ្នននាងក្រើនរំលឹក សូមកុំចំណាយពេលឥតប្រយោជន៍ទៅលើសម្ភារៈនិយម និងកម្មវិធីឥតប្រយោជន៍ក្នុងបណ្តាញសង្គម គួរតែខំរៀនសូត្រ ប្រព្រឹត្តខ្លួនឱ្យល្អ ចំណេះដឹងពិតជាសំខាន់ណាស់សម្រាប់អនាគតយើងទាំងអស់គ្នា។ រៀនទៅៗ មិនទាន់អស់ផ្លូវហួសពេលទេ!!។
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ